ការញៀនសុរា របស់មនុស្សពេញវ័យ គឺអាស្រ័យលើឥទ្ធិពល របស់ឪពុកម្តាយ មិត្តភក្តិ និងមនុស្ស ដែលជាគម្រូផ្សេងទៀត ហើយពួកគេ ក៏អាចរងឥទ្ធិពលដោយសារ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង របៀបរបបរស់នៅក្នុងជីវិត ដែលទាក់ទងនឹងការប្រើប្រាស់គ្រឿងស្រវឹង តម្រូវការផ្លូវចិត្តចំពោះសុរា និងកត្តាហ្សែន ដែលអាចបង្កើនហានិភ័យ នៃការញៀនសុរាផងដែរ។
រោគសញ្ញាដែលអាចបញ្ជាក់ថា អ្នកនឹងមានបញ្ហា ជាមួយគ្រឿងស្រវឹងរួមមាន ៖
• ការបាត់បង់នៃការចាប់អារម្មណ៍ នៅក្នុងសកម្មភាពប្រចាំថ្ងៃ និងចំណង់ចំណូលចិត្ត ព្រមទាំងលក្ខណៈរូបរាងខាងក្រៅ
• ភ្នែកក្រហមងាំង និយាយមិនច្បាស់
• បញ្ហាជាមួយនឹង ការសម្របសម្រួល និងវិបត្តិនៃការចងចាំ
• ការផ្លាស់ប្តូរ ឬពិបាកក្នុងទំនាក់ទំនង ជាមួយមិត្តភក្តិ ដូចជា ការចូលរួមជាមួយមនុស្សថ្មីៗមួយចំនួន
• ការសិក្សាធ្លាក់ចុះ
• ការផ្លាស់ប្តូរឥរិយាបទ និងអារម្មណ៍ញឹកញាប់។
អ្នកអាចជួយទប់ស្កាត់ ការប្រើប្រាស់គ្រឿងស្រវឹង ចំពោះមនុស្សវ័យជំទង់ដូចជា ៖
• ត្រូវចាប់ផ្តើម ដោយការធ្វើជាគម្រូដ៏ល្អ ជាមួយនឹងការប្រើប្រាស់គ្រឿងស្រវឹងតិចតួច
• និយាយដោយចំហរ ជាមួយកូនរបស់អ្នក អំពីការប្រើប្រាស់គ្រឿងស្រវឹង
• ការចំណាយពេលវេលា ដែលមានគុណភាពជាមួយគ្នា ហើយត្រូវចូលរួមយ៉ាងសកម្ម នៅក្នុងជីវិតរបស់កូនអ្នក
• អ្នកត្រូវធ្វើឱ្យកូនអ្នកដឹងថា ឥរិយាបទបែបណា ដែលអ្នកចង់ឱ្យកូនអ្នកមាន ហើយនឹងមានផលវិបាកអ្វីខ្លះ ប្រសិនបើកូនអ្នក មិនអនុវត្តការអប់រំរបស់អ្នក៕