ការរមាស់ស្បែក ប្រហែលជាបណ្តាលមកពី ការមានកន្ទួលរមាស់នៅស្បែក ឬជំងឺណាមួយលើស្បែកហើយដូចជា ជំងឺស្រែង ឬរលាកស្បែក។ វាក៏អាចជារោគសញ្ញា នៃជំងឺណាមួយដែរ ដូចជា ជំងឺថ្លើម ឬការខ្សោយតម្រងនោមជាដើម។
បើយោងទៅតាមមូលហេតុ នៃការរមាស់ស្បែកវិញ វាប្រហែលជាកើតឡើងធម្មតាៗទេ ឬក៏អាចមានស្នាមកន្ទួលក្រហមៗ ឬពងបែកក៏មានដែរ។

មូលហេតុ នៃការរមាស់ស្បែក មានដូចជា ៖
• ស្បែកស្ងួត
• មានជំងឺស្បែកដូចជា រលាកស្បែក តាអក ស្រែង ឬអ៊ុតស្វាយជាដើម
• មានជំងឺក្នុងសរីរាង្គក្នុងពោះ ដូចជា ជំងឺថ្លើម ជំងឺ Celiac ខ្សោយតម្រងនោម ជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែក បញ្ហានៅក្រពេញទីរ៉ូអ៊ីត និងមហារីក។
• ជំងឺសរសៃប្រសាទ ដូចជា ជំងឺក្រិនច្រើនកន្លែង ជំងឺទឹកនោមផ្អែម និងជំងឺរើម
• ប្រតិកម្មអាលែកស៊ី
• ការប្រើថ្នាំដូចជា ថ្នាំផ្សះ ថ្នាំសម្លាប់មេរោគផ្សិត ឬថ្នាំបំបាត់ការឈឺចាប់ប្រភេទ Narcotic
• ពេលមានផ្ទៃពោះ៕