​ការ​ទប់ទល់​នឹង​ភាព​ចាស់ អាចនិយាយបាន​ថា គឺជា​ការងារ​ដ៏​សំខាន់ របស់​មនុស្ស​ស្រី​គ្រប់រូប​។  នៅពេលដែល​មនុស្ស​ស្រី ឈាន​ដល់​អាយុ ២៥ ឆ្នាំ នោះ​ស្បែក​គេ នឹង​ចាប់ផ្តើម​ជ្រួញ ចាប់ផ្តើម​ចាស់ ដូចនេះ គួរតែ​បរិភោគ​អ្វីខ្លះ ទើប​អាច​ការពារ​ស្បែក​អ្នក​បាន​នោះ​?

1.​    ​អ្នក​គួរតែ​បរិភោគ ពពួក​ត្រី​ឲ្យបាន​ច្រើន ព្រោះ​ដើម្បី​អាច​ស្រូបយក ប្រូតេអ៊ីន​ដែលមាន​ក្នុង​ត្រី​នោះ មក​ចិញ្ចឹម​ស្បែក​អ្នក​ឲ្យបាន​ល្អ និង​ស្អាត​។​
2.​    ​អ្នក​គួរតែ​បរិភោគ ផ្កា​ខៃ​ណា​ពណ៌​បៃតង ឲ្យបាន​ច្រើន ព្រោះ​វា​មាន​វីតាមីន C  និង​សារធាតុ​មួយចំនួន ដែល​អាច​ទប់ទល់​នឹង​ភាព​ចាស់​បាន ថែមទាំង​អាច​ការពារ ជំងឺមហារីក​ទៀតផង​។​
3.​    ​ផ្លែ​ត្រឡាច​ក៏​ល្អ ចំពោះ​សម្ជស្ស​អ្នកដែរ ព្រោះ​បើ​អ្នក​ពិសារ​ច្រើន នោះ​ស្បែក​អ្នកនឹង​គ្មាន​ស្នាម​ជ្រួញ​ទេ ហើយ​វា​ថែមទាំង​ធ្វើឲ្យ​ស្បែក​អ្នក​ទន់ ភ្លឺរលោង​ទៀតផង ដោយសារ​តែ​វា​មាន​វីតាមីន C​។​
4.​    ​បើ​អ្នក​បរិភោគ​ខ្ទឹមក្រហម​ច្រើន នោះ​វា​នឹង​ជួយ​អ្នក បន្ថយ​កាឡូរី​ដែល​មាន​ក្នុង​រាងកាយ​អ្នក ថែម​ទាំង​អាច​ទប់ស្កាត់ ភាព​ចាស់​បាន​ទៀតផង ម្យ៉ាងទៀត អ្នក​ក៏​អាច​បរិភោគ​គ្រឿង​សមុទ្រ​បាន​ដែរ ព្រោះ​វា​ក៏​មាន​ប្រូតេអ៊ីន ដែល​ជា​ជំនួយ​ដល់​ស្បែក​អ្នក​ដែរ​។​
5.​    ​ក្រៅពី​គ្រឿង​សមុទ្រ តៅ​ហ៊ូ ក៏​ជា​អាហារ​ដែល​សំខាន់ សម្រាប់​សុខភាព​ស្បែក​អ្នក​ដែរ ព្រោះ​វា​មាន​ប្រូតេអ៊ីន ដែល​អាច​ជួយ​ឲ្យ​ស្បែក​អ្នក​ស និង​ទន់ ថែម​ទាំង​ការពារ​អ្នក មិន​ឲ្យ​កើត ជំងឺមហារីក​សុដន់​ទៀត​។​
6.​    ​បើ​ផ្លែ​ប៉ោម​វិញ វា​អាច​ការពារ​មិន​ឲ្យ​ស្បែក​អ្នក កើត​មាន​កន្ទួល​ផ្សេងៗ ថែមទាំង​អាច​ការពារ​ស្បែក​អ្នក ឲ្យមាន​សំណើម និង​ភ្លឺ ព្រោះ​វា​មាន​វីតាមីន C និង​ស្ករ​។​
7.​    ​បើ​ការ៉ុត​វិញ អ្នក​គួរតែ​ពិសារ​ឲ្យបាន​ច្រើន ព្រោះ​វា​មាន​វីតាមីន A ដែល​អាច​រក្សា​សក់​អ្នក ឲ្យនៅ​ស្អាត ថែមទាំង​ធ្វើឲ្យ​ស្បែក​អ្នក​ទន់​។​
8.​    ​ប៉េង​ប៉ោះ អាច​ការពារ​អ្នក មិន​ឲ្យ​កើត​ជំងឺ​មហារីក ធ្វើឲ្យ​អ្នក​ចង់​ពិសារបា​យ ថែម​ទាំង​អាច​ធ្វើឲ្យ​អ្នកស និង​មាន​កម្លាំង​មាំមួន​។​
9.​    ​ផ្លែក្រូច​ក៏​ល្អ​ដែរ ព្រោះ​វា​មាន​វីតាមីន C ដែល​អាច​ជម្រះ និង​សម្អាត​ជាតិពុល ដែល​មាន​ក្នុង​ខ្លួន ឲ្យចេញ​មកក្រៅ​អស់ នោះ​ស្បែក​អ្នកនឹង​ស្អាត ដោយ​មិន​ចាំបាច់​ការពារ​ច្រើន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង