ដើម្បីកាត់បន្ថយ ការប្រឈមនៃ ជំងឺរលាកទងសួត អ្នកត្រូវ ៖
• ជៀសវាងការជក់បារី ព្រោះផ្សែងបារី អាចបង្កើនការប្រឈម នៃជំងឺរលាកទងសួតរ៉ាំរ៉ៃ។
• ទទួលថ្នាំបង្ការ ព្រោះថា ករណីភាគច្រើន នៃជំងឺរលាកទងសួតស្រួចស្រាវ បណ្តាលមកពីជំងឺគ្រុនផ្តាសាយ ដូច្នោះ អ្នកត្រូវទទួលយក ថ្នាំបង្ការជំងឺផ្តាសាយធំ ជារៀងរាល់ឆ្នាំ ព្រមទាំងថ្នាំបង្ការប្រឆាំងនឹង ប្រភេទមួយចំនួននៃជំងឺរលាកសួត។
• លាងសម្អាតដៃ ដើម្បីកាត់បន្ថយ ការប្រឈមនៃការឆ្លងមេរោគ។ អ្នកត្រូវលាងសម្អាតដៃ ឱ្យបានញឹកញាប់ និងត្រូវមានទម្លាប់លាងដៃ ឱ្យបានស្អាតល្អ។
• ពាក់ម៉ាស់ នៅកន្លែងការងារ និងក្នុងហ្វូងមនុស្សច្រើន ប្រសិនបើអ្នកមានជំងឺស្ទះសួតរ៉ាំរ៉ៃ ៕
