ការលាងពោះវៀន អាចប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ មានវិធីសាស្ត្រច្រើនណាស់ ដែលអ្នកអាចធ្វើបាន ហើយមួយចំនួននោះ គឺយកចេញពីទូរទឹកកកអ្នកតែម្តង។ បើសិនជាអ្នក ពិតជាចង់លាងសម្អាតពោះវៀនអ្នកមែន អ្នកពិតជារកអត្ថបទ បានត្រឹមត្រូវហើយ។

ញ៉ាំអាហារសម្បូរជាតិសរសៃ
ចូរគិតថា វាគឺជាអំបោស ដែលអាចបោសសម្អាតអ្វីៗ នៅក្នុងប្រព័ន្ធរំលាយអាហារអ្នកបាន ព្រោះជាតិសរសៃ ជាជីវជាតិម្យ៉ាង ដែលមិនអាចរំលាយ និងជួយឱ្យពោះវៀនកន្ត្រាក់បានល្អ។ និយាយឱ្យខ្លីទៅ គឺថា កាលណាញ៉ាំជាតិសរសៃកាន់តែច្រើន ពោះវៀនធំ លាងកាន់តែបានស្អាត។ ផ្លែឈើ (ស្ត្របឺរី និងផ្លែប៉ោម) គ្រាប់ធញ្ញជាតិ បន្លែ និងសណ្តែក សុទ្ធតែជាប្រភពដ៏ល្អ។ ចូរធ្វើយ៉ាងណា ញ៉ាំជាតិសរសៃឱ្យបានពី ២០ ទៅ ៣៥ ក្រាមក្នុងមួយថ្ងៃ។ អាហារទាំងនេះ មិនត្រឹមតែជួយលាងសម្អាតពោះវៀនធំ តែវាមានរសជាតិឆ្ងាញ់ ផ្តល់សុខភាព និងអាចសម្រកទម្ងន់ទៀតផង។
ទទួលទានទឹកឱ្យបានច្រើន
ទឹកធម្មតាៗ នឹងជួយឱ្យរាងកាយ បំពេញមុខងារ បានកាន់តែល្អជាងមុន។ ចូរញ៉ាំទឹកឱ្យបាន ៨ កែវក្នុងមួយថ្ងៃ ហើយមើលពណ៌ទឹកនោមរបស់អ្នកទៅ។ បើសិនជាទឹកនោម មានពណ៌លឿងខ្ចី ឬថ្លា មានន័យថា អ្នកទទួលទានទឹក បានគ្រប់គ្រាន់ តែបើសិនជាពណ៌លឿងចាស់វិញ មានន័យថា អ្នកគួរតែចាប់ផ្តើម ញ៉ាំទឹកឱ្យបានច្រើនទៀត។
• គ្រឿងស្រវឹង និងភេសជ្ជៈមានជាតិហ្គាស មិនត្រូវបានចាត់ទុកថា ជាភេសជ្ជៈគួរទទួលទានឡើយ ព្រោះវានឹងធ្វើឱ្យអ្នក ខ្សោះជាតិទឹកកាន់តែខ្លាំង។
• ការទទួលទានទឹក កាន់តែច្រើន អាចជួយសម្រួល ដល់អាការៈទល់លាមកដែរ។ ជាតិទឹក ត្រូវបានគេយល់ថា ជាអ្នកជួយបន្ទន់លាមក ហើយក៏ជួយបន្ថែម ជាតិទឹកលាងសម្អាតគ្រប់យ៉ាង ក្នុងពោះវៀនធំផងដែរ។

ញ៉ាំបន្លែពណ៌បៃតង
មិនមែនមានតែសារធាតុ Chlorophyll ទេ ដែលផ្តល់ពណ៌បៃតងដល់បន្លែនោះ តែវាក៏ជួយលាងសម្អាត និងសម្រួល ដល់ជាលិកាក្នុងផ្លូវរំលាយអាហារផងដែរ។ ក្រៅពីផ្តល់ជាជាតិសរសៃ ពណ៌បៃតងអាចជួយជួសជុលពោះវៀនថែមទៀត៕