ចំពោះស្ត្រីជាច្រើន ផ្នែកមួយនៃការមានផ្ទៃពោះដំបូង គឺការចាញ់កូន។ ប្រសិនបើអ្នកកំពុងតែទទួលរងពីការចង្អោរ ឬក្អួតនោះ អ្នកត្រូវតែមានវិធានការដ៏មានសុវត្ថិភាព ដែលនាំឱ្យអ្នកមានការធូរស្រាល។ វិធីសាស្ត្រប្រសើរបំផុត សម្រាប់គ្រប់គ្រងបញ្ហាចាញ់កូន គឺការព្យាបាលនៅផ្ទះ។ ដោយយោងតាមការណែនាំ អ្នកហាក់ដូចជាទទួលបានការធូរស្រាល ពីការចង្អោរ និងក្អួត។ ការព្យាបាលនៅផ្ទះ ចំពោះការចាញ់កូន រួមមាន ៖
- ផ្លាស់ប្តូរអ្វីដែលអ្នកញ៉ាំ ពេលដែលអ្នកញ៉ាំ និងបរិមាណដែលអ្នកញ៉ាំ
- ញ៉ាំខ្ញី វីតាមីន B6 ឬវីតាមីន B12 ដែលអាចបណ្តាលឱ្យការចង្អោរ ឬក្អួត អំឡុងពេលមានផ្ទៃពោះ
- ចៀសវាងអាហារ និងក្លិនដែលធ្វើឱ្យអ្នកឈឺ
- ប្រើថ្នាំ Doxylamine តែមួយមុខ ឬប្រើជាមួយនឹងវីតាមីន។ សូមពិគ្រោះ ជាមួយនឹងគ្រូពេទ្យអំពីថ្នាំនេះ។
ប្រសិនបើអ្នកមានការចង្អោរ ឬក្អួតធ្ងន់ធ្ងរ និងមានជាប់ សូមទៅជួបនឹងគ្រូពេទ្យភ្លាមៗ។ ផលវិបាកនៃការមានផ្ទៃពោះមិនទូទៅ អាចនាំឱ្យខ្វះជាតិទឹក និងខ្វះសារជាតិចិញ្ចឹម ជួនកាល តម្រូវឱ្យប្រើថ្នាំ ឬស្នាក់នៅមន្ទីរពេទ្យ៕