ការឈឺចាប់ នៅតម្រងនោម គឺជាការឈឺចាប់ ដែលបណ្ដាលមកពី ការឆ្លងមេរោគ ការរងរបួស ឬការរលាកតម្រងនោម។ អ្នកអាចនឹងមានអារម្មណ៍ថា មានការឈឺចាប់ ក្នុងតម្រងនោមដូចជា ឈឺណែន ហើយឈឺចាប់ នៅផ្នែកម្ខាងនៃខ្នង ជាញឹកញាប់ អមជាមួយរោគសញ្ញាគ្រុនក្ដៅ និងរោគសញ្ញាផ្លូវទឹកនោម មួយចំនួនទៀត។
មូលហេតុ នៃការឈឺចាប់ នៅតម្រងនោម រួមមាន ៖
• ការហូរឈាម ក្នុងតម្រងនោម
• កំណកឈាមក្នុ ងសរសៃឈាមវ៉ែនតម្រងនោម
• ការឆ្លងមេរោគ លើផ្លូវបង្ហូរទឹកនោម
• ជំងឺក្រិនសរសៃឈាម
• តម្រងនោមក្រចកជើងសេះ ដែលកើតមានឡើងពីកំណើត
• ជំងឺមហារីកតម្រងនោម ឬដុំសាច់ដុះក្នុងតម្រងនោម
• ការបង្ករោគក្នុងតម្រងនោម
• ចាល់ទឹកនោម នៅក្នុងតម្រងនោម
• ជំងឺគីសនៅក្នុងតម្រងនោម៕
