ប្រសិនបើអ្នក គេងមិនបានគ្រប់គ្រាន់ទេនោះ វាអាចត្រូវបានបង្កឡើងដោយ សកម្មភាពរបស់អ្នក។
ក្រុមគ្រូពេទ្យ ព្រមានប្រឆាំង ៖
- ប្រើថ្នាំដែលមានជាតិ Pseudoephedrine ដែលជាមានមុខងារភ្ញោច។ ប្រសិនបើអ្នកត្រូវការ បន្ថយរោគសញ្ញាពីការផ្តាសាយ សូមជ្រើសរើសថ្នាំប្រឆាំងនឹង អ៊ីស្តាមីន សម្រាប់ប្រើពេលយប់។
- សូមកុំមើលទូរទស្សន៍ វាយកុំព្យូទ័រ ឬប្រើទូរស័ព្ទ។ ពន្លឺពីរបស់ទាំងនោះ អាចភ្ញោចទៅលើខួរក្បាល។ ជ្រើសរើសការមើលសៀវភៅ ឬស្តាប់ចម្រៀងជំនួសវិញ។
- សូមកុំងូតទឹកក្តៅ មុននឹងចូលគេង។ សូមងូតយ៉ាងហោចណាស់ មួយម៉ោងមុន ដូចនេះ ខ្លួនរបស់អ្នក មានពេលវេលា ដើម្បីឱ្យត្រជាក់មុននឹងគេង។
- សូមកុំចូលគេង ជាមួយនឹងពោះតឹង ជាពិសេស វាត្រូវបានបំពេញជាមួយនឹង អាហារដែលមានជាតិខ្លាញ់ និងប្រៃ។
- សូមកុំផឹកភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន ក្រោយពេលព្រឹក។ កាហ្វេអ៊ីន អាចនៅក្នុងខ្លួនលើសពី ១២ ម៉ោង៕
