ឪឡឹក គឺជាផ្លែឈើមួយប្រភេទ ដែលមានទឹក និងជីវជាតិច្រើន ហើយអាចជួយដល់ សុខភាពបេះដូង ប្រព័ន្ធភាពស៊ាំ និងចំណង់ផ្លូវភេទ។ មនុស្សមួយចំនួន តែងចៀងវាងការទទួលទាន ភេសជ្ជៈត្រជាក់ និងញ៉ាំផ្លែឪឡឹក ជំនួសទៅវិញ។ ដូច្នេះ តើមានអ្វីទៅ ដែលធ្វើឱ្យផ្លែឪឡឹក ពិសេសសម្រាប់សុខភាពបេះដូងទៅ?

ដោយសារតែផ្លែឈើពណ៌ក្រហម ភាគច្រើនផ្ទុកទៅដោយសារធាតុ Lycopene ដែលជាអង់ទីអុកស៊ីដង់អាចជួយបញ្ហាបេះដូង និងបង្ការជំងឺបាននោះ ផ្លែឪឡឹក ក៏ដូចគ្នាអញ្ជឹងដែរ។ សារធាតុ Lycopene ក៏អាចជួយបង្ការ ជំងឺមហារីកក្រពេញប្រូស្តាត បានច្រើនភាគរយដែរ។
វីតាមីន B6 គឺជាអ្វីដែលមានក្នុងផ្លែឪឡឹក ហើយក៏ជាអ្នកផ្តល់ជីវជាតិដ៏ល្អដល់វាដែរ។ វីតាមីនមួយនេះមានសារៈសំខាន់ណាស់ សម្រាប់រាងកាយមនុស្ស ជាពិសេស ខួរក្បាល ដើម្បីបំពេញមុខងារកាន់តែល្អ។ វីតាមីន B6 មានប្រយោជន៍ខ្លាំងណាស់ ចំពោះអ្នកដែលមានបញ្ហាថប់អារម្មណ៍ ស្ត្រេស និងខ្លាចខ្លាំងខុសធម្មតា។
ជឿអត់ថា ផ្លែឪឡឹក គឺជាថ្នាំសម្រើបធម្មជាតិដ៏អស្ចារ្យ។ សារធាតុ Arginine គឺជាប្រភេទអាស៊ីតអាមីណេ ដែលអាចបំលែងទៅជា Citrulinne ដែលមានលក្ខណៈល្អបំផុត ចំពោះបេះដូង រក្សាលំហូរឈាម ជួយប្រព័ន្ធភាពស៊ាំ និងល្អចំពោះការសម្រើបផ្លូវភេទ។
សម្រាប់អ្នកដែលមិនធ្លាប់ដឹងនោះគឺថា ថ្នាំសម្រាប់ឈ្មោះ Viagra គឺផ្ទុកទៅដោយសារធាតុ Arginine Nitric Oxide ដែលជួយសរសៃឈាមឱ្យធូរ និងលុបបំបាត់បញ្ហាងាប់លិង្គ ប៉ុន្តែ នេះគឺជាអ្វី ដែលផ្លែឪឡឹកអាចធ្វើបានដែរ។ បុរសដែលញ៉ាំផ្លែឪឡឹកទៀងទាត់ បានប្រាប់ឱ្យដឹងថា ពួកគេដូចជាគ្មានបញ្ហាអ្វីចោទ ទៅលើជីវិតផ្លូវភេទ និងសប្បាយចិត្ត ចំពោះការទទួលទានផ្លែឪឡឹកនេះដែរ។
ផ្លែឪឡឹក ក៏ផ្ទុកទៅដោយវីតាមីន C សម្រាប់ជាជំនួយដ៏អស្ចារ្យ ដល់ប្រព័ន្ធភាពស៊ាំដែរ។ ដូច្នេះ វានឹងជួយឱ្យប្រព័ន្ធភាពស៊ាំ កាន់តែរឹងមាំ ដើម្បីជួយបង្ការ ពីការកើតជំងឺផ្តាសាយ ក្អក និងបេះដូងដើរបានយ៉ាងល្អ។
ដូច្នេះ បើសិនជាអ្នក មិនបានញ៉ាំផ្លែឪឡឹកទេនោះ អ្នកគួរតែដល់ពេលញ៉ាំវាហើយ ព្រោះវាមិនត្រឹមតែជួយផ្តល់ ភាពស្រស់ស្រាយ ដល់រាងកាយប៉ុណ្ណោះទេ តែនឹងបង្កើនចំណង់ផ្លូវភេទ ដល់កម្រិតមួយខ្ពស់ទៀតផង៕