ការពិបាកនោម គឺជាភាពមិនស្រួល ឬភាពក្រហាយ នៅពេលនោម លើបំពង់ទឹកនោម ដែលចេញពីប្លោកនោម ឬតំបន់នៅជុំវិញប្រដាប់ភេទ។
មូលហេតុ ដែលបណ្ដាលឱ្យកើតមាន ការពិបាកនោម រួមមាន ៖
• គ្រួសក្នុងតម្រងនោម
• ជំងឺប្រមេះទឹកបាយ
• ការឆ្លងមេរោគប្លោកនោម
• ថ្នាំមួយចំនួន ដែលប្រើសម្រាប់ ព្យាបាលជំងឺមហារីក
• ជំងឺរើមនៅប្រដាប់ភេទ
• ទើបនឹងទទួលការធ្វើតេស្ត ដោយឧបករណ៍ ឬការព្យាបាល នៅក្នុងផ្លូវបង្ហូរនោម
• ការបង្ករោគនៅក្នុងតម្រងនោម
• ការរលាកក្រពេញប្រូស្តាត
• ជំងឺកាមរោគ
• ការប្រើប្រាស់សាប៊ូ ទឹកអប់ និងផលិតផលថែរក្សាខ្លួនប្រាណ
• ការរួមតូចនៃបង្ហួរនោម
• ការរលាកបង្ហូរនោម
• ការឆ្លងមេរោគ លើផ្លូវបង្ហូរទឹកនោម
• ការឆ្លងមេរោគទ្វារមាស
• ការឆ្លងមេរោគផ្សិតនៅទ្វារមាស៕
