​ថ្លើម គឺជា​សរីរាង្គ​ក្នុង​ពោះ​ដ៏​ធំ​មួយ ដែល​មាន​រាង​ដូច​បាល់ទាត់ និង​ស្ថិតនៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ​។ ការ​រីកថ្លើម មិនមែន​ជា​ជំងឺ​ឡើយ តែ​វា​អាច​ជា​សញ្ញា នៃ​បញ្ហា​ណាមួយ ដូចជា ជំងឺ​ថ្លើម ខ្សោយបេះដូង​ដោយសារ​ថ្លើម ឬ​ជំងឺ​មហារីក​។

​ចំពោះ​ការព្យាបាល អាការៈ​ហើម​ថ្លើម ត្រូវ​មាន​ការចូលរួម ដោយ​ការកត់សម្គាល់ និង​ការគ្រប់គ្រង​លើ មូលហេតុ​របស់​វា​។ រោគសញ្ញា​នៃ​ការ​រីកថ្លើម ប្រហែលជា​មិន​មាន​នោះទេ​។ ប៉ុន្តែ នៅពេល​ថ្លើម​រីក ដោយសារ​តែ​ជំងឺថ្លើម​វិញ វា​ប្រហែលជា​មាន សញ្ញា​ពាក់ព័ន្ធ​ដូចជា ៖
•​    ​ឈឺ​ពោះ​
•​    ​អស់កម្លាំង​
•​    ​ចង្អោ​រ និង​ក្អួត​
•​    ​ស្បែក និង​ភ្នែក​ទៅ​ជា​លឿង​។​

​ចូរ​ធ្វើការ​ណាត់ជួប ជាមួយ​គ្រូពេទ្យ បើសិន​ជា​អ្នក មាន​រោគសញ្ញា​ណាមួយ ដែល​ធ្វើឱ្យ​អ្នក​បារម្ភ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង