មានរោគសញ្ញាជាច្រើន ដែលបញ្ជាក់ថា ថ្លើមអ្នកមានបញ្ហា ដូចនេះ អ្នកគួរតែប្រុងប្រយ័ត្ន នៅពេលដែលឃើញរោគសញ្ញាទាំងនេះ កើតឡើងលើខ្លួនអ្នក ហើយត្រូវទៅជួបគ្រូពេទ្យ ជាបន្ទាន់។ តើមានរោគសញ្ញាអ្វីខ្លះ?
1. អ្នកនឹងមានអាការៈ ឈឺពោះផ្នែកលើខាងឆ្វេង។
2. ចង្កេះផ្នែកស្តាំខាងក្រោយអ្នក នឹងឈឺ ហើយចុក។
3. ស្មាខាងស្តាប់អ្នកនឹងចុក ស្ពឹក ឈឺ ហើយបើធ្ងន់ធ្ងរ ដៃអ្នកនឹងលើកឡើងមិនកើតឡើយ។
4. កំភួនជើងអ្នក នឹងតែងតែរមួលក្រពើ នៅពេលអ្នកគេងនៅពេលយប់។
5. អ្នកនឹងមិនអាចគេងលក់ស្រួលឡើយនៅពេលយប់ ហើយពេលក្រោកពីគេង អ្នកតែងតែស្ងួតបំពង់ក មាត់ស្អុយ ពេលដែលដុសធ្មេញ ធ្មេញអ្នកនឹងចេញឈាមជាដើម។
6. បើមើលឃើញអាហារវិញ អ្នកនឹងគ្មានចំណូលចិត្តឡើយ គ្មានអារម្មណ៍បរិភោគ ហើយបរិភោគបន្តិចក៏ឆ្អែតភ្លាម ជាងនេះទៅទៀត ដើរបាន ២ ជំហានក៏ហត់ ដៃជើងនឹងអស់កម្លាំងទៅៗ។
7. បើថ្លើមអ្នកមិនល្អ នៅពេលដែលអ្នក មានមុតត្រូវអ្វីមួយ មុខរបួសអ្នក នឹងមិនងាយជាឡើយ៕