ការហើមពោះ អាចបណ្តាលឱ្យមាន អាការៈគ្មានផាសុខភាពធ្ងន់ធ្ងរ ហើយឧស្សាហ៍កើតឡើងទៀតផង។ វិធីសាស្ត្រដ៏ល្អបំផុត ដើម្បីយកឈ្នះបញ្ហានេះ គឺផ្លាស់ប្តូររបបអាហារ និងបង្កើនសកម្មភាពរាងកាយ។ ដើម្បីបំបាត់ការហើមពោះបានភ្លាមៗ ការព្យាបាលដ៏ល្អនោះ គឺការដើរ និងប្រើថ្នាំ។ តើអ្នកគួរតែដើរដូចម្តេចទៅ ទើបអាចបំបាត់អាការៈហើមពោះបាន?
ការដើរក្នុងល្បឿនល្អពី ៥ ទៅ ២០ នាទី អាចជាការជំនួយដល់ដំណើរ នៃការរំលាយអាហារបាន។ ការដើរ គឺជារឿងមួយល្អគ្រប់គ្រាន់ណាស់ សម្រាប់បង្ការបញ្ហាឈឺក្រពះ ប៉ុន្តែ វាក៏គ្រប់គ្រាន់ សម្រាប់ថែរក្សាអាហារ និងបញ្ចេញខ្យល់ ដែលកំពុងតែស្ទះនោះ ចេញតាមផ្លូវរំលាយអាហារដែរ។ ចង្វាក់បេះដូង និងការដកដង្ហើមកើនឡើង ធ្វើឱ្យសាច់ដុំក្នុងផ្លូវរំលាយអាហាររុញខ្យល់ និងអាហារ តាមពោះវៀនបានយ៉ាងល្អ។
ការដើររយៈពេលយូរមួយ រហូតដល់បែកញើស នឹងផ្តល់ជាអត្ថប្រយោជន៍បន្ថែមមួយទៀតដែរ។ ការបញ្ចេញញើស នឹងជួយបញ្ចេញជាតិទឹក ដែលកំពុងតែស្ទះ ជាពិសេស ជាតិទឹកដែលច្រើនហួស ដែលនាំឱ្យហើមពោះតែម្តង៕