Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យចិត្តអ្នកដំណើរការល្អនៅពេលដែលអ្នកប្រទះនឹងការស្ទះផ្លូវម្តងៗ។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលស្ទះផ្លូវ ហើយចិត្តអ្នកប្រែជាមួលម៉ៅខ្លាំង អ្នកអាចប្រាប់ខ្លួនឯងថា នេះជារឿងធម្មតាទេ ហើយអ្នកអាចបង្វែលអារម្មណ៍អ្នកទៅគិតរឿងល្អៗ ដើម្បីបំបាត់ចិត្តមួលម៉ៅមួយនេះចោល។
  • អ្នកអាចចាកចម្រៀងស្តាប់បាន ហើយអាចមើលទេសភាពនៅក្រៅបង្អួចឡានបាន ដើម្បីធ្វើឲ្យអារម្មណ៍អ្នកមិនសូវតានតឹងខ្លាំង ដោយធ្វើឲ្យអ្នកពិបាកទ្រាំ។
  • អ្នកអាចchatនិយាយលេងជាមួយមិត្តភក្តិបាន ឬច្រៀងលេងក្នុងឡានក៏បានដែរ ដើម្បីកាន់បន្ថយអារម្មណ៍មួលម៉ៅរបស់អ្នកចេញ។ ម្យ៉ាងទៀត អ្នកក៏អាចធ្វើការហាត់ប្រាណក្នុងឡាន ដោយពត់ខ្លួន លើកដៃ លើកជើង ឬបង្វិលក្បាលជាដើម។
  • អ្នកគួរតែចេះយល់អារម្មណ៍ឡានខាងមុខបើគេមិនកម្រើក អ្នកមិនគួរតែងតែចុចស៊ីភ្លេទេ ព្រោះអាចធ្វើឲ្យគេមួលម៉ៅ ហើយមកបង្ករឿងជាមួយអ្នកបាន។
  • ចុងក្រោយ អ្នកមិនគួរគិតតែបន្ធូរអារម្មណ៍ ហើយភ្លេចមើលឡានខាងមុខទេ ព្រោះបើឡានខាងមុខបើកទៅមុខ ហើយអ្នកនៅតែនៅមួយកន្លែង អាចធ្វើឲ្យឡានក្រោយអ្នកក្តៅក្រហាយបាន។ ដូចនេះ នៅពេលដែលអ្នកជួបនឹងផ្លូវស្ទះ អ្នកអាចធ្វើតាមខាងលើនេះ ដើម្បីអាចបន្ធូរអារម្មណ៍អ្នកមិនឲ្យតានតឹងខ្លាំង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង