អត្រាកើតមាននៃជំងឺមហារីកសុដន់ក្នុងចំណោមស្ត្រីបានកំពុងកើនឡើង ប៉ុន្តែអត្រាមរណភាពនៃជំងឺមហារីកសុដន់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
Angela N. Giaquinto, M.S.P.H. មកពីសមាគមជំងឺមហារីក អាមេរិកនៅ ទីក្រុង អាត្លង់តា និងសហការី បានធ្វើបច្ចុប្បន្នភាពស្ថិតិជំងឺមហារីកសុដន់ របស់ស្ត្រីនៅសហរដ្ឋអាមេរិក។
អ្នកនិពន្ធកត់សម្គាល់ថា អត្រាកើតជំងឺមហារីកសុដន់បានកើនឡើងក្នុងរយៈពេល៤ទសវត្សរ៍ចុងក្រោយនេះ។ អត្រាបានកើនឡើង 0.5 ភាគរយជារៀងរាល់ឆ្នាំក្នុង អំឡុងឆ្នាំ 2010 ដល់ឆ្នាំ 2019 ។
ទោះបីជាយ៉ាងណាក្តី គេក៏សង្កេត ឃើញ មានការថយចុះជាលំដាប់ នៃអត្រា មរណភាពនៃជំងឺមហារីកសុដន់។
អត្រាមរណភាពបានធ្លាក់ចុះ 43 ភាគរយក្នុងកំឡុងឆ្នាំ 1989 ដល់ឆ្នាំ 2020 នាក់ដែល បណ្តាលឱ្យមានការស្លាប់ដោយសារជំងឺមហារីកសុដន់តិចជាង 460,000 នាក់។
អាស្រ័យដូច្នេះ សួមស្ត្រីកម្ពុជាទាំងអស់បង្កើនការប្រុងប្រយ័ត្នហើយធ្វើការពិនិត្យ សុដន់របស់ខ្លួនអោយបានទៀងទាត់ដើម្បីឆាប់រកឃើញជំងឺមហារីកដោះ។ ការឆាប់រកឃើញជំងឺមហារីកសុដន់ នឹងបង្កើនប្រសិទ្ឋភាពនៃការព្យាបាល ហើយកាត់បន្ថយការស្លាប់ផងដែរ៕