• ផឹកទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃ ហើយសម្រាប់អ្នកដែលមានប្រវត្តិ នៃជំងឺគ្រួសក្នុងតម្រងនោម ត្រូវនោមឱ្យបាន ២,៥ លីត្រក្នុងមួយថ្ងៃ។ ទឹកនោម គឺបញ្ជាក់ពីការផឹកទឹក ប្រចាំថ្ងៃរបស់អ្នក។
• ប្រសិនបើអ្នករស់នៅ ក្នុងអាកាសធាតុស្ងួតក្តៅ ឬអ្នកធ្វើលំហាត់ប្រាណញឹកញាប់ អ្នកត្រូវការទទួលទានទឹក ឱ្យបានច្រើន ដើម្បីផលិតទឹកនោមឱ្យបានគ្រប់គ្រាន់។ ប្រសិនបើទឹកនោមមានពណ៌ភ្លឺ និងច្បាស់ មានន័យថា អ្នកផឹកទឹក បានគ្រប់គ្រាន់។
• មិនត្រូវបរិភោគអាហារ ដែលមានជាតិអុកសាឡាត ច្រើនពេកនោះទេ ដូចជា ឆៃថាវ ស្បៃខ្មៅ ដំឡូងផ្អែម តែ សូកូឡា និងសណ្តែក។
• ជ្រើសរើសរបបអាហារ ដែលមានជាតិអំបិល និងប្រូតេអ៊ីនសត្វកម្រិតទាប។
• បន្តការបរិភោគអាហារ ដែលសម្បូរជាតិកាល់ស្យូម ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នចំពោះអាហារបំប៉ន មានជាតិកាល់ស្យូម ព្រោះថាជាតិកាល់ស្យូមក្នុងអាហារ មិនមានឥទ្ធិពលលើហានិភ័យ នៃគ្រួសក្នុងតម្រងនោមនោះទេ ប៉ុន្តែ អាហារបំប៉នមានជាតិកាល់ស្យូម គឺអាចបង្កឱ្យកើតមាន ហានិភ័យនៃគ្រួសក្នុងតម្រងនោម៕