ចៀសវាងអាហារ ឬភេសជ្ជៈ ដែលផ្តល់កំណកដល់ធ្មេញ
មិនថាអ្នកនៅកន្លែងណាទេ គឺអាចបង្ការការមានកំណកនៅធ្មេញបានទាំងអស់ តាមរយៈការផ្លាស់ប្តូររបៀបរស់នៅមួយចំនួន ដូចជា ការឈប់ជក់បារី និងបន្ថយការញ៉ាំភេសជ្ជៈមានជាតិហ្គាស កាហ្វេ ស្រាក្រហម និងតែមានសារធាតុ Tannins។ ករណីខ្លះ អ្នកក៏អាចជួយការពារកុំឱ្យមានសារធាតុ Tannin ជាប់ធ្មេញបានដែរ តាមរយៈការទទួលទានភេសជ្ជៈដោយប្រើទុយោ។

ញ៉ាំអាហារជំនួយដល់ធ្មេញបែបធម្មជាតិ
អាហារមួយចំនួន ពិតជាអាចជួយថែរក្សាធ្មេញ ឱ្យនៅសបានដូចជា ៖
• ផ្លែប៉ោម និងការ៉ុត ៖ អាហារទាំងនេះ ប្រៀបដូចជាច្រាស សម្រាប់ដុសសម្អាតធ្មេញអញ្ជឹង ហើយវាក៏ជួយបង្កើនការផលិតទឹកមាត់ ដើម្បីសម្អាតកំណកធ្មេញដែរ។ អ្វីដែលជាប្រយោជន៍បន្ថែមនោះគឺថា ចំនួនវីតាមីន C ដ៏ច្រើនរបស់វា នឹងទៅសម្លាប់បាក់តេរីបង្កក្លិនមាត់ និងពង្រឹងដល់សុខភាពអញ្ចាញធ្មេញ។
• ស្ត្របឺរី ៖ ផ្លែឈើមួយនេះ ផ្ទុកទៅដោយសារធាតុ Astringent (malic acid) បែបធម្មជាតិ សម្រាប់ជួយបំបាត់កំណកជាប់ធ្មេញ។ ដើម្បីទទួលបានអត្ថប្រយោជន៍បំផុតនោះ ចូរប្រើស្ត្របឺរីមួយចំហៀង ទៅខាត់លើធ្មេញ ឬធ្វើវាជាម៉ាស សម្រាប់បិទលើធ្មេញក៏បានដែរ។ ចូរទុកចោលមួយនាទីសិន ចាប់លាងជម្រះចេញ។
• ចូរសម្អាតធ្មេញ ដោយប្រើក្រូចឆ្មារមួយចំហៀង ជាមួយនឹងទឹកក្តៅឧណ្ហៗកន្លះកែវម្តង ក្នុងមួយសប្តាហ៍។ ការធ្វើបែបនេះ នឹងផ្តល់ភាពភ្លឺថ្លាដល់ធ្មេញ។ មិនត្រូវធ្វើបែបនេះ ច្រើនជាងម្តងក្នុងមួយសប្តាហ៍ឡើយ ព្រោះទឹកក្រូចឆ្មារអាចធ្វើឱ្យធ្មេញពុកបាន។
ដុសសម្អាតធ្មេញ ពីរដងក្នុងមួយថ្ងៃ
ខណៈពេលកំពុងតែដុសសម្អាតធ្មេញ និងប្រើអំបោះរុសធ្មេញ មិនអាចបំបាត់កំណកធ្មេញបាននោះ ការរក្សាអនាម័យមាត់ធ្មេញបានល្អ គឺជារឿងសំខាន់ក្នុងការបង្ការកំណកធ្មេញបន្ថែមទៀត និងរក្សាធ្មេញ ឱ្យមានរូបរាងកាន់តែល្អ។ រឿងដ៏មានប្រយោជន៍ដំបូងគេបំផុតនោះគឺថា ត្រូវដុសសម្អាតធ្មេញជាទៀងទាត់ ដើម្បីកំចាត់ចោលនូវកំណកធ្មេញ ចំណីអាហារតូចៗដែលជាប់នឹងធ្មេញ។ កំណកជាប់ធ្មេញនឹងវាយប្រហារលើធ្មេញ និងអញ្ជាញ បើសិនជាទុកចោលយូរ។ ចូរដុសសម្ពាតធ្មេញមុនពេល ឬក្រោយពេលញ៉ាំអាហារពេលព្រឹក និងមុនចូលគេង។
ប្រើអំបោះរុសធ្មេញរាល់ថ្ងៃ
អំបោះរុសធ្មេញ គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត សម្រាប់កំចាត់ចោលនូវកំណកជាប់នៅចន្លោះធ្មេញ និងក្បែអញ្ជាញធ្មេញ។ នៅពេលកំណកធ្មេញចេញអស់ហើយ ធ្មេញអ្នកមើលទៅកាន់តែស្អាត និងសជាងមុនជាមិនខាន។
• ចូរប្រើអំបោះរុសធ្មេញមួយថ្ងៃម្តង។ ពេលវេលាដ៏ល្អ គឺនៅពេលយប់ មុនពេលដុសធ្មេញ និងក្រោយពេលចូលគេង។
• ពិសោធន៍ជាមួយប្រភេទអំបោះរុសធ្មេញខុសៗគ្នា រហូតដល់ត្រូវចិត្ត និងមានប្រសិទ្ធភាពចំពោះអ្នក។
ខ្ពុរទឹកលាងមាត់
ការខ្ពុរមាត់នឹងទឹកលាងមាត់ អាចទៅសម្លាប់បាក់តេរី និងពង្រឹងដល់សុខភាពធ្មេញទៀតផង។ ចូរប្រើការខ្ពុរមាត់នេះ ជាមួយការដុសសម្ពាតធ្មេញ និងអំបោះរុសធ្មេញ ដើម្បីរក្សាក្លិនមាត់ស្រស់ថ្លា ធ្មេញមានសុខភាពល្អ និងកាន់តែស្អាត។
ណាត់ជួប ជាមួយពេទ្យធ្មេញជាទៀងទាត់
ចូរឱ្យពេទ្យធ្មេញ លាងសម្អាតធ្មេញរបស់អ្នក តាមបច្ចេកទេសទៅ ព្រោះវានឹងជួយថែរក្សាអនាម័យធ្មេញកាន់តែល្អ រកមើលធ្មេញពុក និងរក្សាភាពសរបស់ធ្មេញបាន។ ចូរចាំថា ត្រូវនិយាយជាមួយពេទ្យសិន មុនពេលប្រើប្រាស់ផលិតផលជួយឱ្យធ្មេញស៕