ការនោមឈឺ គឺជាអាការៈមិនមានផាសុខភាព ឬមានអារម្មណ៍ក្រហាយៗតាមបង្ហួរនោម ឬជុំវិញប្រដាប់ភេទ ក្នុងពេលកំពុងតែនោម។
មានជំងឺមួយចំនួន អាចបណ្តាលឱ្យនោមឈឺបែបនេះ។ ចំពោះស្ត្រី មូលហេតុដែលកើតមានញឹកញាប់បំផុតនោះ គឺការបង្ករោគ នៅផ្លូវទឹកមូត្រតែម្តង។ ចំណែកបុរសវិញ អាចជាការរលាកបង្ហួរនោម និងជំងឺនៅក្រពេញប្រូស្តាត។
ចំពោះជំងឺ និងមូលហេតុផ្សេងៗទៀត ដែលអាចនាំឱ្យនោមឈឺដែរនោះ មានដូចជា ៖
• គ្រួសក្នុងប្លោកនោម
• ជំងឺប្រមេះទឹកថ្លា
• រលាកប្លោកនោម
• ការប្រើថ្នាំដូចជា ថ្នាំព្យាបាលជំងឺមហារីក ដែលផលរំខានរបស់វា គឺធ្វើឱ្យរលាកប្លោកនោមតែម្តង
• ជំងឺប៉េសប្រដាប់ភេទ
• ជំងឺប្រមេះទឹកបាយ
• កំពុងតែប្រើប្រាស់សម្ភារៈ ឬព្យាបាលទៅលើផ្លូវទឹកមូត្រ
• ការបង្ករោគនៅតម្រងនោម
• គ្រួសក្នុងតម្រងនោម
• រលាកក្រពេញប្រូស្តាត
• ជំងឺកាមរោគ
• ការប្រើប្រាស់សាប៊ូដុំ ទឹកអប់ និងផលិតផលថែរក្សារាងកាយផ្សេងៗ
• បង្ហួរនោមរួមតូច
• ការរលាកបង្ហួរនោម
• ការបង្ករោគនៅផ្លូវទឹកមូត្រ
• ការរលាកទ្វារមាស
• ការបង្ករោគដោយពពួកមេរោគផ្សិត៕