​កត្តា​ជាច្រើន អាច​ជះឥទ្ធិពល ដល់​ការ​ជ្រុះ​សក់ ដែលនាំឱ្យ​ទំពែក​។​

-​    ​អ័រម៉ូន ដូចជា កម្រិត​មិន​ធម្មតា នៃ​អ័រម៉ូន​អង់ដ្រូសែន​
-​    ​ហ្សែ​ន ពី​ទាំង​ម្តាយ និង​ឪពុក អាច​ជះឥទ្ធិពល ដល់​ការ​ទំពែក​របស់​កូន​បាន​
-​    ​ស្ត្រេ​ស ឬ​ជំងឺ​នានា អា​ចណ្តាល​ឱ្យ​ជ្រុះស​ក់​មួយ​រយៈពេល​។ ព្រូ​ន ក៏​អាច​បណ្តាលឱ្យ​ជ្រុះ​សក់​បាន​ផងដែរ​។​
-​    ​ថ្នាំ រួម​មាន​ការព្យាបាល ដោយសារ​ធាតុគីមី ក្នុង​ការព្យាបាល​ជំងឺមហារីក ថ្នាំ​ឱ្យ​ឈាមរាវ​ជាដើម សុទ្ធ​តែ​អាច​បណ្តាលឱ្យ​ជ្រុះ​សក់​មួយរយៈ​ផងដែរ​។​
-​    ​រលាក គ្រោះថ្នាក់ ឬ​ការ​ថតកាំរស្មីអ៊ិច អាច​បណ្តាល​ឱ្យ​ជ្រុះ​សក់​មួយរយៈ​។ ក្នុងករណីនេះ ជាធម្មតា ការលូតលាស់​សក់ នឹង​ត្រឡប់​មក​វិញ នៅពេល​ដែល​គ្រោះថ្នាក់​ជាសះស្បើយ ប្រសិនបើ​សម្លាក មិន​ត្រូវបាន​បង្កើត​ទេនោះ​។ បន្ទាប់មក សក់​នឹងមិន​ដុះ​ទៀត​នោះទេ​។​
-​    ​ផលិតផល​កែ​សម្ផស្ស ដូចជា​សាប៊ូកក់សក់ ថ្នាំ​ឱ្យ​សក់​ស្ងួត​ជាដើម អាច​ជំរុញ​ឱ្យ​សក់​ស្តើង ដោយ​ធ្វើឱ្យ​សក់​ខ្សោយ និង​ស្រួយ​។​
-​    ​បញ្ហា​សុខភាព ដូចជា ជំងឺ​នៃ​ក្រពេញ​ទី​រ៉ូ​អ៊ីត ជំងឺ​ទឹកនោម​ផ្អែម កង្វះ​ជាតិ​ដែក ជំងឺ​នៃ​ការ​ញ៉ាំ និង​ភាពស្លេកស្លាំង អាច​បណ្តាល​ឱ្យ​ជ្រុះ​សក់​ផង​ដែរ​។ ភាគច្រើន នៅពេល​ដែល​បញ្ហា​ត្រូវ​បាន​ព្យាបាល សក់ នឹង​ដុះ​មក​ធម្មតា​វិញ ប្រសិនបើ​មិន​មាន​សម្លាក​នោះ​។​
-​    ​អាហារ ដូចជា អាហារ​ដែល​ខ្វះ​ជាតិ​ប្រូតេអ៊ីន អាច​បណ្តាល​ឱ្យ​ជ្រុះ​សក់​មួយរយៈ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង