ប្រសិនជាអ្នកមិនចង់ឲ្យបុរសម្នាក់ចាកឆ្ងាយពីអ្នក រឿងទាំង៧នេះ អ្នកគួរតែចៀសឲ្យឆ្ងាយ។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកវក់នឹងការងារពេក នឹងអាចធ្វើឲ្យបុរសមិនហ៊ាន ឬមិនចូលចិត្តនៅជិតអ្នកឡើយ ព្រោះអ្នកគ្មានពេលសម្រាប់ឲ្យគេ ដោយគិតតែពីការងារអ្នកតែប៉ុណ្ណោះ។ ដូចនេះ យូរទៅមនោសញ្ចេតនាអ្នកនឹងអាចប្រែប្រួលបាន។
- នៅពេលដែលអ្នកធ្វើឲ្យគេមានអារម្មណ៍ថានៅជាមួយអ្នកមានសម្ពាធខ្លាំង ក៏អាចធ្វើឲ្យគេចង់ចេញពីអ្នកដែរ។ ដូចនេះ អ្នកមិនគួររករឿងគេគ្រប់មុខទេ ទើបអាចការពារមនោសញ្ចេតនាអ្នកបានល្អ។
- នៅពេលដែលអ្នកតែងតែមានអារម្មណ៍ឆេវឆាវ និងមួលម៉ៅ ក៏ធ្វើឲ្យគេចាកឆ្ងាយពីអ្នកផងដែរ។ ដូចនេះ អ្នកគួរតែរក្សាចិត្តឲ្យសប្បាយ ដើម្បីនៅជាមួយគេ នោះគេនឹងអាចទទួលបានអារម្មណ៍មួយនេះផងដែរ។
- អ្នកមិនគួរតោងគេជាប់ពេកនោះទេ ព្រោះអាចធ្វើឲ្យគេធុញនឹងអ្នកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែទុកពេលឲ្យគ្នាខ្លះ ទើបអាចរស់នៅជាមួយគ្នាបានសុភមង្គល។
- នៅពេលដែលអ្នករំពឹងខ្ពស់ពេកទៅលើបុរសម្នាក់ នឹងធ្វើឲ្យមនុស្សប្រុសម្នាក់នោះ មិនហ៊ាននៅជិតអ្នកឡើយ ព្រោះគេខ្លាចមិនអាចធ្វើបានតាមអ្វីដែលអ្នករំពឹង។
- នៅពេលដែលអ្នករអ៊ូច្រើន នឹងធ្វើឲ្យបុរសមិនចូលចិត្តនៅជិតអ្នកទេ ព្រោះគេចង់នៅជិតមនុស្សដែលគេស្រឡាញ់ មិនចង់នៅជិតនារីដែលរអ៊ូច្រើនដូចជាម៉ាក់គេទេ។ ដូចនេះ អ្នកគួរតែចាកឲ្យឆ្ងាយនូវទង្វើទាំងនេះ ទើបអាចធ្វើឲ្យអ្នកអាចរក្សាបុរសម្នាក់បានជាប់៕