​កត្តា​ហានិភ័យ ក្នុង​ការវិវត្ត​ទៅជា បញ្ហា​នៃ​ការ​ផឹកស្រា រួមមាន ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​ថប់​បារម្ភ ឬ​បញ្ហា​នៃ​អារម្មណ៍​ដទៃទៀត ក៏ដូចជា មាន​ឪពុក​ម្តាយ ដែលជា​អ្នក​ញៀន​ស្រា​។ ការមិនជឿ​លើ​ខ្លួនឯង គឺជា​កត្តា​ហានិភ័យ​ដទៃទៀត ក្នុង​ការវិវត្ត​ទៅ​ជា​ការ​ញៀន​ស្រា​នេះ​។ ចំពោះ​ស្ត្រី អាកប្បកិរិយា ប្រឆាំង​ទៅនឹង​សង្គម និង​ភាព​ឆេវឆាវ ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង ការវិវត្ត​ទៅជា​ជំងឺ​ញៀន​ស្រា​ធ្ងន់ធ្ងរ​។ ទាំង​បុរស និង​ស្ត្រី ហាក់ដូចជា​ញៀន​ស្រា ប្រសិន​បើ​ពួកគេ មាន​ប្រវត្តិ​ពី​កុមារភាព នៃ​ការគាបសង្កត់​ផ្លូវកាយ ឬ​រំលោភ​បំពាន​ផ្លូវភេទ​។ កុមារ និង​មនុស្ស​វ័យ​ជំទង់ ដែល​បាន​ផឹក​គ្រឿង​ស្រវឹង​ដំបូង ចន្លោះ​ពី​អាយុ ១១ ទៅ ១៤ ឆ្នាំ ហាក់ដូចជា​មាន​ហានិភ័យ ក្នុង​ការវិវត្ត ទៅ​ជា​បញ្ហា​នៃ​ការផឹក ជាង​អ្នក​ដែល​ចាប់ផ្តើម​ផឹក ពី​អាយុ ១៤ ឆ្នាំទៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង