Join with Health.com.kh on Telegram

​វា​ពិតជា​ក្បូន​ដ៏​ល្អ​មួយ ដែល​មនុស្ស​យើង គួរតែ​គិត​មុន​និយាយ ប៉ុន្តែ អ្នក​អាច​នឹង​មាន​បញ្ហា នៅ​ពេល​អ្នក​ស្ថិតក្នុង​ស្ថានភាព គិត​ច្រើនពេក​ថា ខ្លាច​នឹង​ធ្វើ​អ្វីមួយ​បរាជ័យ ឬ​គិត​ថា​ខ្លួន​ឯង​ហ្នឹង ស្ថិត​ក្នុង​អា​ការៈថប់អារម្មណ៍ ដែល​មិន​អាច​គ្រប់គ្រង​បាន​។ តើ​អ្នក​កំពុងតែ​ស្វែងរក​មធ្យោបាយ ដើម្បី​បញ្ឈប់​ការគិត​ច្រើន ពេក​មែន​ទេ យើងខ្ញុំ​អាចជួយ​អ្នក​បាន​។​

​តាំង​សមាធិ​
​បើសិន​ជា​អ្នក​យល់ថា អ្នក​មិន​ដឹង​ធ្វើ​ដូចម្តេច ទើប​បញ្ឈប់​ការគិត​ច្រើន​បាន​នោះ អ្នក​ត្រូវ​តែ​រឿង​នូវ​អ្វីមួយ ដែល​និយាយថា “Let Go” ក្នុង​ចិត្ត​វិញ ដូច្នេះ វា​នឹង​ល្អ​ជាមិនខាន​។ ចូរ​ស្រមៃ​ថា ការគិត គឺ​ដូចគ្នា​នឹង​ការដកដង្ហើម​ដែរ ព្រោះ​អ្នក​ត្រូវ​ការធ្វើ​វា​គ្រប់ពេល ដោយ​ពេល​ខ្លះ មិនដឹង​ខ្លួន​ទៀត​ផង​។ ប៉ុន្តែ បើសិន​ជា​អ្នក​ត្រូវ​ការដឹង​នោះ អ្នក​ក៏​អាច​ផ្អាក​ការដកដង្ហើម​បានដែរ​។ ការ​តាំងសមាធិ នឹង​ជួយ​ឱ្យ​អ្នក​សិក្សា​ដឹង​ពី​របៀប នៃ​ការបញ្ចេញចោល​នូវ​ការគិត​របស់​អ្នក​។
•​ ​ចំណាយ​ពេល​ត្រឹមតែ ១៥ ទៅ ២០ នាទី ក្នុងការ​តាំងសមាធិ ជា​រៀងរាល់​ព្រឹក ព្រោះ​វា​នឹង​មាន​ឥទ្ធិពល​យ៉ាង​អស្ចារ្យ ទៅលើ​ជីវិត​រស់នៅ​របស់​អ្នក​។
•​ ​អ្នក​ក៏​អាច​តាំងសមាធិ នៅពេល​យប់​បាន​ដែរ ដើម្បី​ឱ្យ​អារម្មណ៍​បាន​ស្ងប់​។​

​ហាត់ប្រាណ​
​ការរត់ ឬ​ដើរ​ដោយ​ប្រើ​កម្លាំង​ខ្លាំង អាច​នឹង​ជួយ​ឱ្យ​ចិត្តគំនិត​ជ្រះ​ស្រឡះ​ល្អ និង​ចៀសផុត ពី​ការគិត​រឿង​មិនបានការ​ទាំងឡាយ​បាន​។ ការចូលរួម​ក្នុង​សកម្មភាព​ពិសេសៗ​ដូចជា ការហាត់​ក្បាច់​យូ​ហ្គា ហាត់​ក្បាច់គុណ ឬ​លេង​បាលទះ នឹង​ជួយ​ឱ្យ​អ្នក ផ្តោតអារម្មណ៍​បាន​យ៉ាង​ល្អ ទៅ​លើ​រាងកាយ ជាង​ការគិត​រឿង​មិន​បានការ​។
​និយាយ​អំពី គំនិត​របស់​អ្នកចេះ ឱ្យលឺៗ​
​នៅ​ពេល​អ្នក​បាន​និយាយ រឿង​គ្រប់យ៉ាង​បានលឺៗ ទោះបីជា​កំពុង​តែ​និយាយប្រាប់ ខ្លួនឯង​ក៏​ដោយ ក៏​អ្នក​អាច​ចាប់ផ្តើម​ដំណើរ Let go បានដែរ​។ ចូរ​ដើរ​មួយ​ភ្លេត បើសិន​ជា​អ្នក​គួរតែ​ធ្វើ​។ នៅ​ពេល​អ្នក​បាន​ដាក់​គំនិត នឹង​ចង់​និយាយ​ហើយ អ្នក​អាច​នឹង​ចាប់ផ្តើម ឱ្យ​មនុស្ស​ជុំវិញខ្លួន ដឹង​នូវ​អ្វី​ដែល​អ្នក​ចង់​និយាយ​ដែរ​។ អ្នក​ក៏​អាច​និយាយ​លឺ​ប្រាប់​ខ្លួនឯង សត្វ​ចិញ្ចឹម ឬ​មិត្ត​ស្និទ្ធស្នាល​។

​សុំ​ដំបូន្មាន​ពី​អ្នក​ដទៃ​
​អ្នក​ប្រហែលជា​នឹង​អស់​កម្លាំងចិត្ត នូវ​ថាមពល​ដែល​ប្រើប្រាស់ ក្នុង​ការគិត​របស់​អ្នក​ហើយ ប៉ុន្តែ វា​នៅតែ​មាន​មនុស្ស​ម្នាក់​ទៀត ដែល​អាច​ផ្តល់​នូវ​ការយល់ឃើញ​ខុសគ្នា​មួយ ដើម្បី​ឱ្យ​ការសម្រេចចិត្ត​នោះ កាន់តែ​ច្បាស់លាស់​ជាង​មុន​។ រឿងនេះ អាច​ជួយ​ឱ្យ​អ្នក​ចៀសផុត ពី​ការគិត​រឿង ដែល​មិន​បាន​ការ​បាន​។ មិត្ត​អ្នក អាច​នឹង​ធ្វើឱ្យ​អ្នក មាន​អារម្មណ៍​កាន់តែ​ល្អ លុបបំបាត់​បញ្ហា​របស់​អ្នក និង​បង្ហាញ​ថា អ្នក​ពិត​ជា​ចំណាយ​ពេលវេលា​ច្រើនពេក ក្នុង​ការគិត​រឿង​ឥតប្រយោជន៍​បាន​។ ក្រៅពីនេះ បើសិន​ជា​អ្នក​ទៅ​ដើរលេង​ខាងក្រៅ ជាមួយ​មិត្តភក្តិ​នោះ អ្នក​ពិតជា​មិន​មែន កំពុង​តែ​គិត​ទៀត​ទេ​មែន​ទេ​?

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង