ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលបញ្ជាក់ថា ហេតុអ្វីបានជាអ្នកគេងនៅពេលយប់ ដោយមិនស្លៀកសម្លៀកបំពាក់ មានសុខភាពល្អ ជាងអ្នកគេងមានសម្លៀកបំពាក់។
បង្ការការគេងមិនលក់
តាមការសិក្សា របស់ជនជាតិអូស្ត្រាលី នាពេលថ្មីៗនេះបានឱ្យដឹងថា ការថយចុះនូវសីតុណ្ហភាពរាងកាយ គឺជាតម្រូវការដ៏សំខាន់ ដើម្បីឱ្យមានការចាប់ផ្តើមគេងធម្មតា។ រាងកាយ នឹងបញ្ចេញកម្តៅពីក្នុងខ្លួន ពេលកំពុងតែគេង។ បើសិនជារាងកាយ មិនអាចបញ្ចេញកម្តៅបាន ដោយសារតែសម្លៀកបំពាក់គេងយប់ អ្នកទំនងជាងាយនឹងគេង មិនលក់ណាស់។ នេះដោយសារតែកកម្តៅ មិនអាចចេញពីក្នុងខ្លួនបាន។ ការគេងគ្មានសម្លៀកបំពាក់ នឹងធ្វើឱ្យកម្តៅចេញពីក្នុងខ្លួនកាន់តែលឿន ហើយក៏គេងឆាប់លក់ជាងមុនដែរ។

គេងលក់ កាន់តែស្កប់ស្កល់ និងយូរជាងមុន
ការសិក្សាមួយផ្សេងទៀត បានឱ្យដឹងថា ការរក្សាសីតុណ្ហភាពរាងកាយ ពេលគេងបានទៀងទាត់ អាចនឹងជួយឱ្យការគេង កាន់តែលក់បានស្កប់ស្កល់ និងយូរជាងមុន។ អ្នកជំនាញបានឱ្យដឹងថា អ្នកចូលរួមសិក្សា មិនបានស្លៀកសម្លៀកបំពាក់ឱ្យក្តៅទេ ដើម្បីឱ្យសីតុណ្ហភាពរាងកាយថយចុះ។ ជាលទ្ធផល អ្នកចូលរួមសិក្សា បាននូវទទួលនូវការគេង ដែលគ្មានការរំខាន និងចំណាយពេលកាន់តែច្រើនក្នុ ងការគេងបានស្កប់ស្កល់។
បង្ការការដុះក្បាលពោះ
ការចុះត្រជាក់នៃរាងកាយ ដោយខ្លួនឯងនៅពេលយប់ នឹងជួយបន្ថយកម្រិតសារធាតុ Cortisol ក្នុងឈាម។ ការគេងលង់លក់ជាច្រើនម៉ោង នៅចន្លោះម៉ោង ១០ យប់ ដល់ម៉ោង ២ ភ្លឺ នឹងអាចបន្ថយកម្រិតសារធាតុ Cortisol ដល់កម្រិតអប្បរមា។ បន្ទាប់មក ក្រោយពី ម៉ោង ២ យប់ ក្រពេញជាច្រើន ដែលមាននាទីផលិតសារធាតុ Cortisol ចាប់ផ្តើមធ្វើការកាន់តែសកម្មជាងមុន ដើម្បីរៀបចំរាងកាយនៅថ្ងៃបន្ទាប់។ ហេតុដូច្នេះហើយ វានឹងធ្វើឱ្យអ្នក មានកម្លាំងនៅពេលភ្ញាក់ពីគេង។
នៅពេលគេងមិនបានគ្រប់គ្រាន់ អ្នកពិតជាភ្ញាក់ពីគេង មកជាមួយនឹងសារធាតុ Cortisol ដ៏ច្រើន ដែលជាហេតុនាំឱ្យភ្ញោច ទៅលើការឃ្លានអាហារកាន់តែច្រើន ដូច្នេះ វាពិតជាងាយនាំឱ្យដុះក្បាលពោះខ្លាំងណាស់។ ចាប់តាំងពីការគេង ដោយគ្មានសម្លៀកបំពាក់ ធ្វើឱ្យអ្នកត្រជាក់ខ្លួនមក វាពិតជាជួយសម្របសម្រួល ដល់កម្រិតសារធាតុ Cortisol ក្នុងឈាមបាន។
ធ្វើឱ្យសរីរាង្គភេទ កាន់តែមានសុខភាពល្អ
ទ្វារមាស គឺជាកន្លែងក្តៅ និងមានសំណើម ហើយក៏ជាមជ្ឈដ្ឋានដ៏ល្អមួយ សម្រាប់ការលូតលាស់មេរោគផ្សិត និងបាក់តេរីដែរ។ តាមរយៈការមិនស្លៀកសម្លៀកបំពាក់គេងយប់ និងទុកខ្លួនឱ្យប៉ះពាល់នឹងខ្យល់ជុំវិញខ្លួន នឹងជួយឱ្យទ្វារមាស អាចដកដង្ហើមបានស្រួល ព្រមទាំងបង្ការការលូតលាស់ បាក់តេរី និងមេរោគផ្សិតទៀត។
សម្រាប់បុរស ការរក្សាភាពត្រជាក់របស់ពងស្វាស នឹងជួយឱ្យមេជីវិតឈ្មោល មានសុខភាពល្អ ហើយប្រព័ន្ធប្រដាប់បន្តពូជ ក៏ធ្វើការធម្មតាដែរ។ នៅពេលអ្នកស្លៀកសម្លៀកបំពាក់តឹងៗ ពងស្វាស នឹងឡើងកម្តៅ ហើយក៏អាចបន្ថយ ចំនួនមេជីវិតឈ្មោលបានដែរ។
រាងកាយដែលត្រជាក់ នឹងជួយបង្ការភាពចាស់
តាមការសិក្សាមួយបានឱ្យដឹងថា ការគេង នឹងបញ្ចេញអ័រម៉ូនលូតលាស់ និងអ័រម៉ូន Melatonin ដែលជាអ័រម៉ូនដ៏សំខាន់ សម្រាប់ប្រឆាំងនឹងភាពចាស់។ ដូច្នេះ កាលណាអ្នកគេងកាន់តែច្រើន ការបញ្ចេញអ័រម៉ូនទាំងនេះ ក៏កាន់តែច្រើនដែរ។ ចាប់តាំងពីរយើងកំណត់ដឹងថា ការថយចុះនៃសីតុណ្ហភាពរាងកាយ ធ្វើឱ្យការគេងលក់កាន់តែស្រួល និងយូរជាងមុនមក ការគេងមិនស្លៀកសម្លៀកបំពាក់ ពិតជារឿងមួយល្អខ្លាំងណាស់។ តើមាននរណាខ្លះ ដែលមិនចង់ចាស់នោះ?
ស្បែកប៉ះស្បែក នឹងពង្រឹងដល់ជីវិតផ្លូវភេទ
បើសិនជាអ្នក មិនគេងម្នាក់ឯងទេ ពេលស្បែកប៉ះស្បែក ជាមួយដៃគូ អាចនឹងបង្កើនការបញ្ចេញអ័រម៉ូន Oxytocin ក្នុងរាងកាយបាន។ អ័រម៉ូនមួយនេះ ជាអ័រម៉ូនផ្តល់អារម្មណ៍ល្អ ហើយមានថាមពលខ្លាំងក្លាណាស់ ដែលជាតម្រូវការសម្រាប់ការឈានដល់ចំណុចកំពូល ក្នុងពេលរួមភេទ និងការឆ្លើយតបខាងផ្លូវភេទ ដោះស្រាយបញ្ហាតានតឹង បំបាត់ការបាក់ទឹកចិត្ត បន្ថយការរលាកពោះវៀន និងបន្ថយសម្ពាធឈាម។ ការគេងមិនស្លៀកសម្លៀកបំពាក់ នឹងលុបបំបាត់អស់ នូវឧបសគ្គទាំងឡាយរវាងអ្នក និងដៃគូ ព្រមទាំងជំរុញ ដល់មជ្ឈដ្ឋានផ្លូវភេទ កាន់តែច្រើនជាងមុនទៀតផង។
បង្ការជំងឺស្បែក
ការផ្តល់ឱកាសដល់ស្បែក ស្រូបយកខ្យល់ឱកាសដូចជា ប្រអប់ជើង ក្លៀក និងប្រដាប់ភេទ នឹងជួយបន្ថយការប្រឈម នឹងជំងឺស្បែកបានយ៉ាងល្អ ព្រោះកន្លែងទាំងនេះ ងាយនឹងសើមខ្លាំងណាស់។
ពង្រឹងដល់ការស្រឡាញ់ខ្លួនឯង
តាមទ្រឹស្តីបានឱ្យដឹងថា កាលណាអ្នកចំណាយពេលវេលា ស្រាតននោលគោកកាន់តែច្រើន អ្នកក៏កាន់តែមានផាសុខភាព ទៅលើស្បែកកាន់តែច្រើនដែរ។ កាលណាអ្នកមានអារម្មណ៍ថា មានផាសុខភាពកាន់តែច្រើន អ្នកនឹងមានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើន ក្នុងការធ្វើឱ្យខ្លួនឯងសប្បាយចិត្តជាងមុន និងមានភាពទាក់ទាញ។
បង្ការជំងឺទឹកនោមផ្អែម ប្រភេទទី ២
ការសិក្សាមួយដែលបានចុះផ្សាយក្នុង June Edition of Diabetes បានរកឃើញថា ការគេងក្នុងសីតុណ្ហភាពត្រជាក់ មានទំនាក់ទំនងពង្រឹងដល់ការរំលាយអាហារ បន្ថយកម្រិតជាតិស្ករក្នុងឈាម និងបង្ការជំងឺទឹកនោមផ្អែម ប្រភេទទី ២ បានទៀត។ អ្នកវិទ្យាសាស្ត្របានរកឃើញថា នៅពេលអ្នកចូលរួមសិក្សាមានភាពត្រជាក់ និងគេងដោយគ្មានសម្លៀកបំពាក់នោះ ជាតិខ្លាញ់ដែលមិនល្អក្នុងខ្លួន ចាប់ផ្តើមរលាយបាត់ ក្នុងរយៈពេលត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ ហើយសុខភាពរបស់ពួកគេ ក៏ល្អជាងមុនលឿនដែរ។
របត់ឈាមរត់ បានល្អជាងមុន
បើសិនជាគ្មានការរឹបនៅចង្កេះ អាវយឺត និងស្រោមជើងតឹង ដើម្បីទៅកាត់ផ្តាច់លំហូរឈាមទេនោះ ឈាមអ្នកនឹងអាចហូរបានយ៉ាងស្រួលក្នុងរាងកាយ។ ការធ្វើបែបនេះ នឹងបង្កើនរបត់ឈាមរត់ ដែលជាប្រយោជន៍ដ៏ល្អមួយ សម្រាប់បេះដូង សាច់ដុំ និងសរសៃឈាមអាកទែ ព្រោះឈាមដែលផ្ទុកទៅដោយអុកស៊ីសែនច្រើន នឹងហូរទៅសព្វអវៈយវៈទាំងអស់៕