ដំបូង អ្នកអាចមិនមានរោគសញ្ញាអ្វីទាំងអស់ ពីជំងឺខ្សោយបេះដូង។ មួយរយៈមក បេះដូង និងខ្លួនរបស់អ្នក អាចបង្កើតការខ្សោយបេះដូងនេះ។ ឧទាហរណ៍ បេះដូងរបស់អ្នក អាចច្របាច់លឿន និងច្របាច់ឈាមច្រើន រាល់ពេលការលោតម្តងៗ។

ប៉ុន្តែ នៅពេលដែលបេះដូងរបស់អ្នក មានបញ្ហានៃការច្របាច់ឈាម ទៅកាន់ខ្លួនរបស់អ្នក អ្នកនឹងហាក់ដូចជាមានរោគសញ្ញា។ រោគសញ្ញាទាំងនោះ អាចកាន់តែធ្ងន់ធ្ងរទៅៗ ឬប្រែប្រួលប្រសិនបើការខ្សោយបេះដូងរបស់អ្នក កាន់តែធ្ងន់ធ្ងរទៅៗ។
រោគសញ្ញា នៃជំងឺខ្សោយបេះដូង ចាប់ផ្តើមមាន នៅពេលដែលបេះដូងរបស់អ្នក មិនអាចច្របាច់ឈាម បានគ្រប់គ្រាន់ទៅកាន់ខ្លួនរបស់អ្នក។
ក្នុងដំណាក់កាលដំបូង អ្នកអាចមាន ៖
- មានអារម្មណ៍ថា ងាយនឹងអស់កម្លាំង
- ដកដង្ហើមខ្លីៗ នៅពេលដែលអ្នកធ្វើលំហាត់ប្រាណ
- មានអារម្មណ៍ថា ញ័រទ្រូង
- មានអារម្មណ៍ខ្សោយ ឬវិលមុខ។
នៅពេលដែលការខ្សោយបេះដូង កាន់តែអាក្រក់ទៅៗ ជាតិទឹក ចាប់ផ្តើមចាល់នៅក្នុងសួត និងផ្នែកដទៃទៀត នៃខ្លួនរបស់អ្នក។ នេះអាចបណ្តាលឱ្យអ្នក ៖
- មានអារម្មណ៍ថា ហត់ ទោះបីជាអ្នកនៅស្ងៀមក៏ដោយ
- ហើម ជាពិសេស នៅនឹងកជើង និងជើង
- ឡើងទម្ងន់
- ក្អក ឬពិបាកដកដង្ហើម ជាពិសេស នៅពេលដែលអ្នកគេងរាបស្មើ
- នោមច្រើននៅពេលយប់
- ហើមពោះ៕