ការលូតលាស់របស់មនុស្សប្រុសមួយចំនួនឃើញថាមានជួបបញ្ហាមិនអាចមានកូនបាន។ ទោះបីជាពួកគេរីករាយនឹងការរួមភេទ និងគ្មានបញ្ហាក្នុងពេលប្រតិបត្តិការក៏ដោយ ក៏បញ្ហាអាចនឹងកើតមាននៅពេលពួកគេចង់បានកូនដែរ។ ចំនួនមេជីវិតឈ្មោលតិច អាចហេតុផលនាំអោយបុរសមិនអាចមានកូនបាន។ មានហេតុផលមួយចំនួនដែលធ្វើអោយចំនួនមេជីវិតឈ្មោលនេះថយចុះហើយភាគច្រើនទាក់ទងនឹងទម្លាប់ដែលបុរសតែងតែធ្វើជាប្រចាំតែម្តង។

ការស្លៀកសម្លៀកបំពាក់តឹងៗ
សីតុណ្ហភាពរបស់ពងស្វាសត្រូវតែធ្វើយ៉ាងណាទាបជាងសីតុណ្ហភាពរាងកាយ។ រឿងនេះនឹងជួយអោយច្បាស់ថា ពងស្វាសនឹងផលិតចំនួនមេជីវិតឈ្មោលបានទាំងបរិមាណ និងគុណភាពគ្រប់គ្រាន់។ ការស្លៀកសម្លៀកបំពាក់តឹងៗនឹងធ្វើអោយកម្តៅកើនឡើយ ដូច្នេះវាពិតជាប៉ះពាល់ដល់ចំនួនមេជិវិតឈ្មោលបាន។

សូណាដែលក្តៅៗ
ការសិក្សាមួយបានបញ្ជាក់អោយដឹងថា សូណាដែលក្តៅៗក៏ប៉ះពាល់ដល់សីតុណ្ហភាពរបស់ពងស្វាសដែរ ព្រមទាំងកាត់បន្ថយចំនួនមេជីវិតឈ្មោលរបស់បុរសទៀត។ រឿងនេះពិតជាមិនធ្វើអោយមានអ្វីខុសគ្នានោះទេបើសិនជាអ្នកទៅសូណាម្តងម្កាលនោះ។ ប៉ុន្តែចំពោះបុរសដែលទៅសូណាញឹកញាប់វិញនោះ គួរតែជារឿងមួយហាមប្រាម។
មិនរួមភេទ
ការរួមភេទពិតជាអាចមានប្រយោជន៍ដល់ចំនួនមេជីវិតឈ្មោល មានន័យថា ការតមមិនរួមភេទអាចប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលយ៉ាងធ្ងន់ធ្ងរ។ អ្នកស្រាវជ្រាវបានបង្ហាញអោយដឹងថា ការតមមិនរួមភេទអាចធ្វើអោយមេជីវិតឈ្មោលផ្លាស់ប្តូររូបរាង ដែលជាហេតុនាំអោយមេជីវិតឈ្មោលនោះមិនអាចធ្វើការបាន។

ស្ត្រេស
ស្ត្រេសមិនគ្រាន់តែប៉ះពាល់ដល់ផ្លូវចិត្តនោះទេ តែវាក៏ធ្វើអោយប៉ះពាល់ដល់ភាពសុខុមាលខាងផ្លូវកាយផងដែរ។ ខណៈពេលដែលវាបង្កអោយមានការថប់អារម្មណ៍ខាងផ្លូវភេទ វាក៏អាចធ្វើអោយប៉ះពាល់ទាំងស្រុងដល់ចំនួនមេជីវិតឈ្មោលដែរ។
គ្រឿងស្រវឹង
គ្រឿងស្រវឹងអាចប៉ះពាល់នឹងកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនយ៉ាងធ្ងន់ធ្ងរ ដែលជាហេតុធ្វើអោយថយចុះចំនួនមេជីវិតឈ្មោលរបស់បុរសបាន។
ការទទួលទានសណ្តែកសៀងច្រើនពេក
ទោះបីជាសណ្តែកសៀងត្រូវបានគេស្គាល់ថាជារបបអាហារធម្មតាក៏ដោយ ក៏វាអាចមានផលរំខានប៉ះពាល់ដល់សុខភាពផ្លូវភេទដែរ ព្រោះសណ្តែកសៀងផ្ទុកទៅដោយសារធាតុ Isoflavones ដែលអាចប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោល, ការផលិត និងគុណភាពរបស់វា៕