អ្នកទំនងជាមិនដឹងទេថាហេតុអ្វីបានជាខ្លួនឯងមិនអាចមានកូនបាន។ ការមានអាយុចាប់ពី ៣០ឆ្នាំឡើងទៅក៏ជាហេតុផលមួយនាំឲ្យគ្មានកូនបានដែរ។ បើសិនជាអ្នកមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ ហើយក៏កំពុងតែព្យាយាមយកកូនក្នុងរយៈពេលច្រើនជាងមួយឆ្នាំ ហើយមិនបានសម្រេចនោះ យកល្អគួរតែទៅពិគ្រោះជាមួយអ្នកជំនាញខាងបន្តពូជហើយ។ ខាងក្រោមនះគឺជាហេតុផលដែលកើតមានជាញឹកញាប់ដែលធ្វើឲ្យអ្នកមិនអាចមានកូនបាន។

រដូវមកមិនធម្មតា
ការមករដូវមិនធម្មតា ឬមិនទៀងទាត់គឺជាសញ្ញាមួយដែលអាចបញ្ជាក់ថាស្ត្រីមិនអាចមានកូនបាន។ វដ្តរដូវដែលមានរយៈពេលយូរពេក (ចាប់ពី ៣៥ថ្ងៃឡើងទៅ) ឬលឿនពេក (ចាប់ពី ២១ថ្ងៃចុះក្រោម) អាចបញ្ជាក់អំពីបញ្ហាជាច្រើនជាមួយនឹងការជ្រុះអូវុលបាន។
បញ្ហាជំងឺ
មានបញ្ហាជំងឺច្រើនណាស់ដែលអាចកាត់បន្ថយឱកាសនៃការមានកូនបានដូចជា ជំងឺ Endometriosis ជំងឺពងគីសច្រើនក្នុងក្រពេញអូវ៉ែ និងការស្ទះបំពង់ដៃស្បូនជាដើម។ ករណីជំងឺ Endometriosis មានន័យថា មានការលូតលាស់ជញ្ជាំងអង់ដូម៉ែតនៅខាងក្រៅស្បូន ដែលជាហេតុនាំឲ្យឈឺចាប់ពេលមករដូវ។ ចំពោះជំងឺពងគីសច្រើនក្នុងក្រពេញអូវ៉ែវិញ នឹងធ្វើឲ្យមានអតុល្យភាពអ័រម៉ូន និងបង្កឲ្យគ្មានការជ្រុះអូវូលបាន។ ចំពោះការស្ទះបំពង់ដៃស្បូនវិញគឺជាហេតុផលដំបូងនៃការគ្មានកូនរបស់ស្ត្រីដែរ ព្រោះវាមិនអាចជួយបញ្ជូនមេជីវិតឈ្មោលទៅជួបមេជីវិតញីបាន។

ជំងឺរលាកអាងត្រគាក
មានការបង្ករោគច្រើនណាស់ដែលបង្កឡើងដោយជំងឺកាមរោគ ហើយក៏ប៉ះពាល់ដល់សរីរាង្គប្រដាប់បន្តពូជរបស់ស្ត្រី និងលទ្ធភាពមានកូនរបស់នាងដែរ។ វាអាចនាំឲ្យមានការខុចខាតដល់ក្រពេញអូវ៉ែ ស្បូន បំពង់ដៃស្បូន និងសរីរាង្គបន្តពូជស្ត្រីបាន។ យកល្អគួរតែធ្វើតេស្តរកមើលជំងឺទាំងនេះសិនបើសិនជាអ្នកធ្លាប់រួមភេទដោយមិនបានការពារ ឬធ្លាប់មានរោគសញ្ញាមិនធម្មតាដូចជា នោមឈឺ ឬឈឺក្នុងពលេរួមភេទ រមាស់ ឬក្រហាយៗនៅប្រដាប់ភេទ។
ក្រពេញអីរ៉ូអ៊ីតធ្វើការមិនត្រឹមត្រូវ
ស្ត្រីប្រហែល ៧០ភាគរយដែលមានបញ្ហាឆាប់អស់រដូវគឺមានបញ្ហានៅក្រពេញទីរ៉ូអ៊ីត ហើយអាចឲ្យគ្មានកូនបានដែរ។ ចាប់តាំងពីអ័រម៉ូនទីរ៉ូអ៊ីតជាអ្នកសម្របសម្រួលដល់មុខងារកោសិកាមក មុខងារក្រពេញទីរ៉ូអ៊ីតដែលមិនធម្មតាគឺប៉ះពាល់ដល់ការជ្រុះអូវ៉ុល និងការមានកូនរបស់ស្ត្រីតែម្តង។ ដូច្នេះចូរធ្វើការពិនិត្យទៅលើក្រពេញមួយនេះផងខណៈពេលដែលអ្នករៀបគម្រោងយកកូន។
អាយុ
ស្ត្រីកើតមកគឺមានចំនួនមេជីវិតឈ្មោលជាក់លាក់មួយ ហើយការថយចុះរបស់មេជីវិតនេះគឺជាហេតុផលមួយដែលធ្វើឲ្យគ្រូពេទ្យទាំងឡាយបង្ខំឲ្យស្ត្រីយកកូនឲ្យបានលឿន ព្រោះកាលណាស្ត្រីអាយុកាន់តែច្រើន វាកាន់តែពិបាកក្នុងការយកកូនតាមបែបធម្មជាតិ៕