១. ជា​ប្រភព​នៃ​ជាតិ​ប្រូតេអ៊ីន​
ទឹក​សណ្តែក គឺ​ស្ទើរតែ​មាន​ផ្ទុក​នូវ​បរិមាណ​នៃ ជាតិ​ប្រូតេអ៊ីន ដូចគ្នា​ទៅ​នឹង​ទឹកដោះគោ​ផងដែរ ប៉ុន្តែ ដោយសារ​តែ​វា ជា​ប្រូតេអ៊ីន​ដែល​មាន​នៅក្នុង​បន្លែ នោះ​វា​នឹង​ជួយ​អោយ​អ្នក នឹង​មិន​សូវ​ប្រឈម​នឹង បញ្ហា​ពុក​ឆ្អឹង​បាន​។ ដូច្នេះ អ្នក​ក៏​អាច​រីករាយ នឹង​អត្ថប្រយោជន៍​នៃ​ទឹកដោះគោ ដោយ​មិន​ចាំ​មានការ​ព្រួយ បារម្ភ​នឹង ផល​រំខាន​ចំពោះ​សុខភាព នៃ​ជំងឺ​ពុក​ឆ្អឹង ដែល​អាច​នឹង​កើតមាន​ដោយសារ​វា​ទៀត​នោះ​ទេ ។​

២. ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​បេះដូង​
បរិមាណ​នៃ​ជាតិ​ខ្លាញ់ ដែល​រលាយ​បាន (saturated fat ) គឺ​មាន​តិច​បំផុត​នៅក្នុង​ទឹក​សណ្តែក​នេះ ។ វា​មាន​ផ្ទុក​ច្រើន​បំផុត​នូវ សារជាតិ monounsaturated និង  polyunsaturated fatty acids  ក្រៅពី​វា​គ្មាន​ផ្ទុក នូវ កូ​ឡេ​ស្តេ​រ៉ូល​ទាល់តែសោះ ។ ដូច្នេះ វា​ល្អ​ប្រសើរ​បំផុត សម្រាប់​អ្នក​ដែល​មាន​ប្រវត្តិ​ទៅ​នឹង​ជំងឺ ស​សៃ​ឈាមច​ញ្ចឹម​បេះដូង ។​

៣. គ្មាន​ផ្ទុក​នូវ​ជាតិ​ស្ករ ឡាក់​តូ​ស​
ដោយសារ​តែ​អ​វត្ត​នៃ​ជាតិ​ឡាក់​តូ​ស ទឹក​សណ្តែក គឺ​ល្អ​បំផុត ក្នុង​ការប្រើ​វា​ដើម្បី​ជំនួស​នូវ ទឹកដោះគោ សម្រាប់​អ្នក​ទាំងឡាយ​ណា ដែល​មិន​អាច​ទទួលយក​នូវ​ជាតិ​ឡាក់​តូ​សបាន ។

៤.​មិន​បង្ក​អោយ​មាន​ប្រតិកម្ម​អា​លែ​ហ្សី​
ក្រៅពី​វា មាន​ភាព​សាក​សម ជា​ភេសជ្ជៈ​សម្រាប់ អ្នក​ដែល​មិន​ទទួល​យកជាតិ​ឡាក់​តូ​ស​បាន និង អ្នក​ទាំងឡាយ​ណា ដេល​រងគ្រោះ​ពី galactosemia គឺថា ទឹក​សណ្តែក​មិន​បាន​បណ្តាលអោយ​មាន ប្រតិកម្ម​អា​លែ​ហ្សី​ចំពោះ​ចំណីអាហារ ដោយសារ​តែ​វា​គ្មាន​ផ្ទុក​នូវ ជាតិ casein, peanut និង  MSG ។​

៥. ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​
ទឹក​សណ្តែក​អាចជួយ​អ្នក អោយ​សម្រក​ទម្ងន់​បាន ដោយសារ​មូលហេតុ​៣​យ៉ាង​គឺ ៖

  1. វា​មិនសូវ​មាន​ផ្ទុក​កាឡូរី​។​
  2. ទឹក​សណ្តែក​មាន​ផ្ទុក​នូវ monounsaturated fatty acid ដែល​អាច​ទប់ស្កាត់ នូវ​ការ​បឺត​ស្រូប​យក​ជាតិ​ខ្លាញ់​របស់​ពោះវៀន ។​
  3. ជាតិ​ស​សៃ​ដែល​មាន​នៅក្នុង​ទឹកស​ណ្តែ​ក អាច​ផ្តល់អោយ​អ្នក​នូវ​អារម្មណ៍​នៃ​ការ​ឆ្អែត និង ជួយ​អោយ ប្រព័ន្ធ​នៃ​រាងកាយ​ស្អាត​ល្អ ។​

ក្រៅ​ពី​អត្ថប្រយោជន៍​ដូច ដែល​មាន​រៀបរាប់​នៅ​ខាងលើ​នេះ ទឹក​សណ្តែក ក៏​នូវ​មានគុណ​ស​ម្ប​តិ្ត​ផ្សេងៗ ទៀត​ចំពោះ​សុខភាព ដែល​ត្រូវបានគេទទួលស្គាល់​ផងដែរ ។ វា​មាន​ដូចជា​៖

  • ​ទឹក​សណ្តែក​មាន​ផ្ទុក​នូវ ជាតិ isoflavones ដែល​វា​ជា​រុក្ខជាតិ​ម្យ៉ាង ដែល​ស្មើរ​ទៅ​នឹង​អរ​ម៉ូ​ន អឺ​ស្ត្រូ​ហ្សែ​ន ហើយ​វត្តមាន​របស់​វា គឺ​អាច​ធ្វើ​អោយ​ប្រាកដ​បាន​ថា វា​អាច​ជួយ​ផ្តល់​នូវ​គុណសម្បត្តិ ចំពោះ​សុខភាព គឺ​មាន​ចាប់ពី ជួយ​បំបាត់​នូវ​អាការៈ រោគសញ្ញា​នៃ​ការ​រាំងរដូវ រហូតដល់ ការ​កាត់ បន្ថយ​នូវ ការ​ប្រឈម​នឹង ប្រភេទ​នៃ​ជំងឺមហារីក​ជាក់លាក់​មួ​យ​ចំនួន ដូចជា ជំងឺមហារីក ក្រ​ពេញ ប្រូ​ស្តាត និង ជំងឺមហារីក​សុដន់ ។​
  • ​ការ​ទទួលទាន​នូវ​ទឹក​សណ្តែក គឺ​អាច​កាត់បន្ថយ​នូវ ការកើតឡើង​នៃ ជំងឺ​ទឹកនោម​ផ្អែម ដែល​មាន​ការ ពឹងផ្អែក​ទៅលើ អាំង​ស៊ុយ​លីន ។​
  • ​វា​ត្រូវ​បាន​គេ​ជឿ​ថា ទឹក​សណ្តែក គឺ​មាន​សារៈសំខាន់​ជាពិសេស បាន​ដោយសារ​តែ វា​មាន​ផ្ទុក​នូវ សារជាតិ​រ៉ែ​។

 
​ប៉ុន្តែ គុណវិបត្តិ​របស់​វា បើ​យើង​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​ទឹកដោះគោ នោះ​គឺថា វា​មាន​ផ្ទុក​នូវ ជាតិ​កាល់ស្យូម​តិចជាង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង