ទោះបីជាអ្នកបានជោគជ័យ ទៅនឹងការសម្រកទម្ងន់ក៏ពិតមែន ប៉ុន្តែ ការធ្វេសប្រហែស អាចនាំឱ្យអ្នកឡើងទម្ងន់វិញបាន។
ក្រុមគ្រូពេទ្យជំនាញ បានបង្ហាញពីរបៀប ដើម្បីតាមដានទម្ងន់របស់អ្នក ៖
- ថ្លឹងទម្ងន់របស់អ្នក ឱ្យបានទៀងទាត់ ដូចនេះ ប្រសិនបើអ្នកឡើងទម្ងន់តែបន្តិចក៏ដោយ អ្នកអាចចាត់វិធានការណ៍បានលឿន
- ពិចារណាថាតើ លំហាត់ប្រាណ ដែលបណ្តាលឱ្យអ្នកឡើងទម្ងន់នោះ បានផ្លាស់ប្តូរហើយឬនៅ
- គិតអំពីថាតើ អ្នកញ៉ាំច្រើនជាងធម្មតា ឬយ៉ាងណា?
- មានឆន្ទៈក្នុងការរក្សាទម្លាប់នៃការរស់នៅល្អ និងកំណត់គោលដៅរបស់អ្នក៕