ឥទ្ធិពលនៃស្រា អាចប្រែប្រួល នៅពេលដែលអ្នកមានអាយុច្រើន ដែលអាចបណ្តាលឱ្យមានបញ្ហា នៅពេលដែលវាត្រូវបានផឹក ស្របពេលជាមួយនឹងថ្នាំមួយចំនួន។ គ្លីនិក Cleveland បាននិយាយពីឧទាហរណ៍ ដូចខាងក្រោមនេះ ៖
- ការផឹកស្រា អំឡុងពេលលេបថ្នាំអាស្ពីរីន អាចបង្កើនហានិភ័យ នៃការហូរឈាមនៅក្នុងក្រពះ ឬពោះវៀន។
- ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ដែលត្រូវបានប្រើពេលអាលែកស៊ី អាចធ្វើឱ្យអ្នកងងុយគេង ប្រសិនបើត្រូវបានប្រើជាមួយនឹងស្រា។
- ការផឹកស្រា ខណៈដែលប្រើថ្នាំអាសេតាមីណូហ្វេន អាចធ្វើអោយខូចថ្លើម។
- ការផឹកស្រា ខណៈដែលប្រើថ្នាំដែលផ្សំពីអាល់កុលស្រាប់ ដូចជាថ្នាំបន្ទន់លាមក ឬថ្នាំក្អក បង្កើនជាតិអាល់កុល នៅក្នុងប្រព័ន្ធខ្លួនប្រាណរបស់អ្នក។
- ស្រាមិនគួរត្រូវបានផឹក នៅពេលដែលប្រើថ្នាំធ្លាក់ទឹកចិត្ត ឬថ្នាំអោយគេងលក់នោះទេ។ ផលវិបាក អាចស្លាប់បាន៕
