ការផឹកទឹកសណ្តែក គឺជួយដល់សុខភាពណាស់ ប៉ុន្តែ តើអ្នកធ្លាប់ដឹងទេថា នៅពេលដែលផឹកវា គឺអ្នកមិនអាចធ្វើរឿងមួយចំនួនទេ? តើមានអ្វីខ្លះ?
1. មិនត្រូវផឹកទឹកសណ្តែកដែលឆៅទេ ព្រោះវាធ្វើឱ្យអ្នកពុលបាន។ ទឹកសណ្តែកដែលឆៅនៅទីនេះ សំដៅដល់ការកិននៅម៉ាស៊ីនហើយ មិនយកទៅដាំឱ្យពុះ។
2. មិនត្រូវគោះពងមាន់ ចូលទៅក្នុងទឹកសណ្តែក ហើយផឹកទេ ព្រោះវានឹងធ្វើឱ្យរាំងស្ទះ នូវការស្រូបយកសារធាតុចិញ្ចឹមផ្សេងៗរបស់រាងកាយ។
3. មិនត្រូវទុកក្នុងបំពង់ទឹកក្តៅនោះទេ ព្រោះវានឹងស្រូបយក កន្លែងដែលកខ្វក់របស់បំពង់ទឹកក្តៅ ធ្វើឱ្យផឹកហើយពុល។
4. មិនត្រូវផឹកច្រើនពេកទេ ព្រោះវាធ្វើឱ្យក្រពះរំលាយអាហារមិនល្អ។
5. មិនត្រូវផឹកនៅពេលពោះទទេរនោះទេ។
6. មិនត្រូវផឹកជាមួយថ្នាំដទៃនោះទេ ព្រោះវាធ្វើឱ្យទឹកសណ្តែកបាត់បង់សារធាតុចិញ្ចឹមបាន៕
