- រោគសញ្ញានៃគីស នៅនឹងលំពែងអាស្រ័យទៅលើទំហំ និងកន្លែងរបស់វា។ ជាធម្មតា គីសតូច (តិចជាង ២ សង់ទីម៉ែត្រ) មិនបណ្តាលឱ្យ មានរោគសញ្ញានោះទេ។ គីសធំ អាចបណ្តាលអោយឈឺពោះ និងឈឺខ្នង ដោយសារតែកើនឡើងសម្ពាធ ជុំវិញជាលិកា និងសរសៃវិញាណ។
- គីសតូច ឬធំនៅនឹងក្បាលរបស់លំពែង ក៏អាចបណ្តាលអោយឡើងលឿងនៅស្បែក និងភ្នែកផងដែរ ដោយសារតែស្ទះបំពង់ថង់ទឹកប្រមាត់។ ការស្ទះ បណ្តាលអោយទឹកប្រមាត់មិនអាចហូរចូល និងជំរុញអោយប៊ីលីរ៉ុយប៊ីន ចូលទៅក្នុងចរន្តឈាម និងបង្ខំវាអោយត្រូវបានបញ្ចេញតាមទឹកនោម។
- ប្រសិនបើគីសក្លាយជាឆ្លងមេរោគ វាអាចបណ្តាលឱ្យគ្រុនក្តៅ ញាក់ និងមានមេរោគនៅក្នុងឈាម។
- ក្នុងករណីកម្រ គីសធំ អាចសង្កត់ទៅលើក្រពះ ឬពោះវៀនតូចផ្នែកខាងលើ នាំឱ្យស្ទះចលនានៃអាហារនៅក្នុងពោះវៀន ដែលបណ្តាលឱ្យឈឺពោះ និងក្អួត។
- ប្រសិនបើគីសនោះ គឺកាច និងចាប់ផ្តើមឆ្លងចូលជាលិកាដែលនៅជុំវិញ វាអាចនាំឱ្យរោគសញ្ញានៃការឈឺ ដូចទៅនឹងជំងឺមហារីកលំពែង ដែលឈឺការធម្មតា គឺថេរ និងឈឺនៅខាងក្រោយ និងផ្នែកខាងលើនេះពោះ៕
