នៅពេលដែលអ្នកខឹង អ្នកអាចដោះស្រាយអារម្មណ៍ នៃការខឹងរបស់អ្នក តាមរយៈ ៖
• ការបង្ហាញចេញមកក្រៅ ៖ វាគឺជាវិធីនៃការបញ្ចេញកំហឹងរបស់អ្នកដោយការបង្ហាញចេញ នូវបញ្ហារបស់អ្នក ដើម្បីធ្វើការពិភាក្សារកដំណោះស្រាយ។
• ការបញ្ចេញកំហឹង ៖ អ្នកអាចបញ្ចេញកំហឹងរបស់អ្នក តាមរយៈសកម្មភាពជាច្រើន ទៅលើវត្តុអ្វីមួយ ដើម្បីរំងាប់កំហឹងរបស់អ្នកបាន។
• ការស្ថិតនៅក្នុងភាពស្ងប់ស្ងាត់ ៖ បន្ទាប់ពីអ្នកបានធ្វើការបញ្ចញកំហឹងរបស់អ្នកបានរួចហើយនោះ អ្នកត្រូវស្ថិតនៅកន្លែងមួយ ដែលមានភាពស្ងៀមស្ងាត់ ដើម្បីអនុញ្ញាតឱ្យខ្លួនឯងមានអារម្មណ៍ល្អឡើងវិញ។
• ការជ្រើសយកការបញ្ចេញមតិបែបស្ថាបនា ៖ អ្នកត្រូវបញ្ចប់រាល់បញ្ហារបស់អ្នកនិងត្រូវបំពេញ នូវអ្វីដែលជាតម្រូវការរបស់អ្នក ឱ្យបានច្បាស់ និងមិនត្រូវប៉ះពាល់ដល់អ្នកដទៃ ឬការព្យាយាមឱ្យអ្នកដទៃ ត្រួតត្រាអ្នកនោះទេ៕