ការឆ្លងមេរោគបាក់តេរី គឺជាមូលហេតុទូទៅបំផុត នៃការមានមេរោគនៅក្នុងឈាម។ ទោះជាយ៉ាងណាក៏ដោយ ការឆ្លងមេរោគនៅក្នុងឈាម ក៏អាចត្រូវបានបង្កឡើង ដោយការឆ្លងមេរោគដទៃទៀតដែរ។ ការឆ្លងមេរោគ អាចចាប់ផ្តើមនៅគ្រប់កន្លែង ដែលបាក់តេរី និងភ្នាក់ងារបង្កមេរោគដទៃទៀត អាចចូលទៅក្នុងខ្លួនបាន។ វាអាចបណ្តាលមកពីអ្វីរឿង ដែលហាក់ដូចជាមិនប៉ះពាល់អ្វី ឬពីបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា ជំងឺរលាកខ្នែងពោះវៀន ជំងឺរលាកសួត ជំងឺរលាកស្រោមខួរក្បាល ឬជំងឺឆ្លងមេរោគប្រព័ន្ធទឹកនោម។
![](https://www.health.com.kh/wp-content/uploads/2022/09/image-34-11-1024x677.jpg)
ការឆ្លងមេរោគនៅក្នុងឈាម អាចមានមកជាមួយនឹងការឆ្លងមេរោគនៅនឹងឆ្អឹង។ ចំពោះអ្នកជំងឺដែលស្នាក់នៅមន្ទីរពេទ្យ កន្លែងទូទៅបំផុត នៃការឆ្លងមេរោគដំបូង គឺកន្លែងចាក់សេរ៉ូម មុខរបួសនៃការវះកាត់ សុងទឹកនោម និងដំបៅខ្នង។
ទោះបីជាអ្នកគ្រប់គ្នា អាចមានការឆ្លងមេរោគនៅក្នុងឈាម ប៉ុន្តែ ក្រុមមនុស្សមួយចំនួន មានហានិភ័យខ្ពស់។ ពួកគេរួមមាន ៖
- អ្នកដែលប្រព័ន្ធភាពស៊ាំ មិនមានមុខងារបានល្អ ដូចជាអ្នកជំងឺអេដស៍ អ្នកជំងឺមហារីក ឬអ្នកប្រើថ្នាំដែលបន្ថយប្រព័ន្ធភាពស៊ាំ ដូចជា ថ្នាំស្តេរ៉ូអ៊ីតជាដើម
- កុមារតូចៗ
- មនុស្សវ័យចំណាស់ ជាពិសេស ប្រសិនបើពួកគេមានបញ្ហាសុខភាព
- អ្នកដែលទើបតែចេញពីមន្ទីរពេទ្យថ្មីៗ
- អ្នកជំងឺទឹកនោមផ្អែម៕