ប្រសិនបើអ្នកមិនដុសធ្មេញ និងខ្ពុរមាត់ជារៀងរាល់ថ្ងៃទេនោះ មេរោគតូចៗ ដែលសល់ពីអាហារ អាចមាននៅក្នុងមាត់របស់អ្នក ជំរុញអោយមានការលូតលាស់បាក់តេរី នៅចន្លោះធ្មេញ ជុំវិញអញ្ចាញ និងនៅលើអណ្តាត។ នេះបណ្តាលអោយក្លិនដកដង្ហើមមិនល្អ។
បន្ថែមពីលើនេះ បាក់តេរីបង្កអោយមានក្លិនមាត់ និងមេរោគតូចៗនេះ អាចបណ្តាលអោយក្លិនមាត់មិនល្អ ប្រសិនបើធ្មេញ មិនត្រូវបានលាងសម្អាតបានស្អាតទេនោះ។
ការជក់បារី និងប្រើថ្នាំជក់ជាដើម ក៏អាចបណ្តាលអោយក្លិនដកដង្ហើមមិនល្អដែរ ហើយបន្ថយសមត្ថភាពក្នុងការទទួលរសជាតិនៃអាហារ និងអាចរលាកអញ្ចាញធ្មេញផងដែរ។