ដោយសារតែសម័យបច្ចុប្បន្ន ជាសម័យនៃគ្រឿងអេឡិចត្រូនិចទំនើប ដូចនេះ មិនថាមនុស្សដើរទៅដល់ទីណាទេ គេតែងតែកាន់ទូរសព្ទដៃគេ ដើម្បីលេង។ តើអ្នកដឹងទេថា វាអាចធ្វើឱ្យខូចភ្នែកអ្នកបាននោះ? ខាងក្រោមនេះ យើងខ្ញុំនឹងណែនាំវិធី ដែលអាចជួយដល់ភ្នែកអ្នកបាន។
1. អ្នកអាចមើលរុក្ខជាតិបៃតង ដែលនៅឆ្ងាយពីអ្នក ១០ ម៉ែត្រ ក្នុងរយៈពេល ២៥ វិនាទី។
2. មិនត្រូវឧស្សាហ៍បិទភ្នែក ឬព្រិចភ្នែកទេ នៅពេលដែលភ្នែកអ្នកនឿយហត់។
3. អ្នកអាចបើកភ្នែកចុះឡើង ដូចជា ដំបូងត្រូវចាប់ពីលើ បន្ទាប់មក ទម្លាក់ភ្នែកមកខាងឆ្វេង ហើយទម្លាក់ចុះក្រោម បន្ទាប់មកទៀត ទើបសម្លឹងទៅខាងស្តាំ ធ្វើចលនាទាំងនេះ ៩ ដង។
4. អ្នកអាចធ្វើឱ្យភ្នែកអ្នកដកដង្ហើមបាន ដោយរកកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ ហើយអង្គុយចុះ។ បន្ទាប់មក អ្នកត្រូវដកដង្ហើមឱ្យវែង ព្រមទាំងបើកភ្នែកឱ្យធំ ដើម្បីស្រូបយកខ្យល់អាកាសទាំងនេះចូល។ បន្ទាប់មកទៀត អ្នកត្រូវបន្ធូរខ្យល់ចេញមកវិញ ដោយចាប់ផ្តើមបិទភ្នែកឱ្យកាន់តែតូចទៅៗ។ អ្នកត្រូវអនុវត្តចលនានេះ ចំនួន ៩ ដង៕