មនុស្សគ្រប់រូបតែងតែគេងមិនគ្រប់នៅពេលយប់ ព្រោះអ្នកខ្លះ អាចធ្វើការងារដល់យប់ជ្រៅ។ ដូចនេះ អ្នកអាចឆ្លៀតពេលថ្ងៃត្រង់ ដើម្បីគេងបាន។ តើអ្នកអាចទទួលបានអត្ថប្រយោជន៍អ្វីខ្លះ នៅពេលដែលអ្នកគេងថ្ងៃត្រង់?
1. ទម្លាប់នៃការគេងថ្ងៃត្រង់ ធ្វើឱ្យសុខភាពបេះដូងអ្នកល្អ ហើយថែមទាំងអាចកាត់បន្ថយ ការកើតជំងឺបេះដូងទៀតផង។
2. វាអាចកាត់បន្ថយភាពធាត់បាន ព្រោះបើនៅពេលយប់អ្នកគេងមិនគ្រប់ ហើយធ្វើការងារនៅថ្ងៃត្រង់ នោះអ្នកនឹងអាចឡើងទម្ងន់បាន។
3. វាអាចបង្កើនការចងចាំរបស់អ្នកបាន ដោយអ្នកគ្រាន់តែគេងមួយម៉ោង នៅពេលថ្ងៃត្រង់។
4. មិនត្រូវគេងលើសពីមួយម៉ោងទេ ព្រោះវាប៉ះពាល់ដល់ការគេងយប់របស់អ្នក៕