នារី គឺជាមនុស្សម្នាក់ ដែលគេយល់ថា ទន់ខ្សោយ។ ដូចនេះ តើនារីគួរបរិភោគបន្លែអ្វីខ្លះ ដែលអាចធ្វើឱ្យខ្លួនរឹងមាំបាននោះ?
1. អ្នកអាចពិសារការ៉ុតបាន ព្រោះវាជួយដល់ស្បែក និងភ្នែកអ្នកទៀតផង។
2. អ្នកអាចបរិភោគខ្ទឹមបារាំងច្រើន ព្រោះវាជួយសម្អាតឈាមអាក្រក់របស់អ្នកចេញ។
3. អ្នកក៏អាចបរិភោគត្រឡាចបានដែរ ព្រោះវាមានសារធាតុវិតាមីន C ដែលជួយដល់សុខភាពអ្នក។
4. នៅក្នុងដំឡូងពណ៌ស្វាយ និងផ្សិត មានសារធាតុចិញ្ចឹមជាច្រើន ហើយថែមទាំងមានវិតាមីនជាច្រើនទៀតផង។ ដូចនេះ អ្នកអាចពិសារបាន វានឹងធ្វើឱ្យសុខភាពអ្នកល្អ។
5. ប៉េងប៉ោះ គឺជាផ្លែដែលល្អ ចំពោះស្បែកអ្នក និងធ្វើឱ្យអ្នក មិនមានស្នាមខ្មៅនៅជុំវិញភ្នែក។
6. រីឯនៅក្នុងសណ្តែកលឿង គឺមានវិតាមីន E ដែលអាចទ្រទ្រង់រាងកាយអ្នកទាំងអស់ ឱ្យមានដំណើរបានការល្អ៕