ថ្នាំបំបាត់ការឈឺចាប់ អាចបន្ថយការឈឺចាប់បាន។ ប្រសិនបើអ្នកកំពុងតែប្រើថ្នាំនេះជាទៀងទាត់ អ្នកគួរតែជួបនឹងគ្រូពេទ្យ ដើម្បីវាយតម្លៃលើការឈឺជង្គង់របស់អ្នក ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យបានត្រឹមត្រូវ និងដើម្បីចៀសវាងផលរំខាននៃការប្រើថ្នាំរ៉ាំរ៉ៃ។

ជាទូទៅ វិធីសាស្ត្រខាងក្រោម ក៏អាចមានប្រយោជន៍ផងដែរ ជាពិសេស ប្រសិនបើគ្រោះថ្នាក់តិចតួច ៖
- សម្រាក ៖ សូមអោយសន្លាក់ជង្គង់បានសម្រាក ហើយសូមកុំធ្វើការងារប្រចាំថ្ងៃណាដែលប៉ះពាល់ទៅនឹងសន្លាក់ជង្គង់។
- ស្អំទឹកកក ៖ ការស្អំទឹកកក អាចជួយដល់ការឈឺចាប់ និងការរលាកបាន។
- រុំ ៖ ការរុំជង្គង់ អាចជួយការពារការហើម និងជួយដល់ភាពត្រង់នៃជង្គង់។ អ្នកមិនគួររុំតឹងពេក និងគួរតែត្រូវបានស្រាយចេញនៅពេលយប់។
- លើកអោយខ្ពស់ ៖ ការលើកជង្គង់ឱ្យខ្ពស់ អាចជួយដល់ការហើម និងអោយជង្គង់បានសម្រាក៕