អាហារទាំងបីពេល សុទ្ធតែសំខាន់ដូចគ្នា។ ដូចនេះ របបអាហារ ក៏ជាចំនុចសំខាន់ណាស់ដែរ។ អ្នកត្រូវតែមានរបបអាហារដែលត្រូវ ទើបមានសុខភាពល្អ។ ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នក ពីរបបអាហារពេលយប់ ដែលធ្វើឱ្យអ្នក មានសុខភាពល្អ។
1. ត្រូវតែបរិភោគឱ្យសាមញ្ញ និងមិនត្រូវបរិភោគច្រើនពេកទេ។
2. ត្រូវតែបរិភោគអាហារ ដែលមានជាតិខ្លាញ់តិច និងអាហារដែលងាយរំលាយ។ ម្យ៉ាងទៀត ត្រូវតែបរិភោគបន្លែឱ្យបានច្រើន។
3. អ្នកក៏អាចជ្រើសរើសបរិភោគអាហារបួស នៅពេលល្ងាចដែរ ព្រោះវាងាយស្រួលរំលាយអាហារ។ ម្យ៉ាងទៀត ក្រោយពេល ៤០ នាទី ពីពេលបាយ អ្នកអាចដើរទៅសួរច្បារ ឬកន្លែងផ្សេងៗ ដើម្បីឱ្យក្រពះ រំលាយអាហារបានល្អ និងលឿន។
ដូចនេះ អ្នកអាចធ្វើតាមវិធីទាំងនេះ ដើម្បីថែរក្សាសុខភាពអ្នកបានល្អ៕