ការបញ្ឈប់ការសេពគ្រឿងស្រវឹង នឹងធ្វើឱ្យអ្នកមានសុខភាពល្អ និងរស់នៅបានយូរអង្វែង ។ ហើយវាក៏អាចធ្វើឱ្យមនុស្ស ដែលអ្នករស់នៅជាមួយ និងអ្នកទាំងឡាយ ដែលខ្វល់អំពីអ្នក រស់នៅបានយូរដូចគ្នា។
• អ្នកបានកាត់បន្ថយឱកាស នៃការវិវត្តបញ្ហាមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកធ្ងន់ធ្ងរ។
• អ្នកអាចកាត់បន្ថយឱកាស នៃការរងរបួសរបស់អ្នក បានដោយខ្លួនឯង ឬ អ្នកដទៃទៀត ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយគ្រឿងស្រវឹង។
• អ្នកក៏អាចធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយឪពុកម្តាយ កូនរបស់អ្នក និង ប្តីប្រពន្ធ ឬមនុស្សជាទីស្រឡាញ់ផ្សេងទៀត។
ការសេពគ្រឿងស្រវឹង មិនមែនជាវិធីដ៏ល្អសម្រាប់អ្នក ដើម្បីជាគំរូ ឬជាឥរិយាបទ ដែលទទួលខុសត្រូវ សម្រាប់មនុស្សវ័យក្មេង ជាពិសេស កុមារ និងវ័យជំទង់ទេ៕