ការខ្សោះជាតិទឹក គឺមិនមានផលល្អ ចំពោះសុខភាពប៉ុន្មានទេ ដូច្នោះហើយ អ្នកគួរតែការពារទុកជាមុន។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រល្អៗ ដែលអ្នកអាចធ្វើបាន ៖
• បរិស្ថាន ៖ កង្វះជាតិទឹក ដោយសារតែអាកាសធាតុ គឺជាលក្ខខណ្ឌមួយ ដែលយើងអាចការពារបាន។ ប្រសិនបើអាចធ្វើទៅបាន អ្នកគួរតែកុំធ្វើ សកម្មភាពលំហាត់ប្រាណ នៅក្នុងពេលដែលមានកំដៅថ្ងៃក្តៅខ្លាំងនោះទេ។ អ្នកធ្វើលំហាត់ប្រាណ និងអ្នកធ្វើការនៅក្នុងបរិស្ថាន ក្តៅ ត្រូវការផឹកទឹកឱ្យបានគ្រប់គ្រាន់។ អ្នកអាចខ្វះជាតិទឹក នៅខណៈពេលដែលអ្នកទៅលេងនៅក្នុងបឹង សមុទ្រ ឬត្រពាំងទឹក។
• អាយុ ៖ មនុស្សវ័យក្មេង និងមនុស្សចាស់ គឺមានហានិភ័យនឹងកង្វះជាតិទឹកដូចគ្នា ភាគច្រើន ដោយសារតែការរៀបចំ នៃប្រព័ន្ធសីតុណ្ហភាពក្នុងខ្លួន មិនបានត្រឹមត្រូវ។ ក្នុងអំឡុងពេល ដែលមានរលកកំដៅ អ្នកគួរតែទៅពិនិត្យមើលមនុស្សចាស់ ដែលនៅក្នុងផ្ទះរបស់អ្នក។ ក្នុងអំឡុងពេលរលកកំដៅ នៅទីក្រុងឈីកាហ្គោ ឆ្នាំ ១៩៩៥ មានមនុស្សជាង ៦០០ នាក់ បានស្លាប់នៅក្នុងផ្ទះរបស់ពួកគេ ដោយរងផលប៉ះពាល់ពីកំដៅ។
• លក្ខខណ្ឌទាក់ទងនឹងកំដៅ ៖ ត្រូវដឹងពីសញ្ញា និងរោគសញ្ញា នៃការឈឺចាប់ ដោយសារកំដៅ ការក្រហាយដោយសារកំដៅ ការអស់កម្លាំងដោយសារកំដៅ និង ជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារកំដៅ។ វិធីការពារបញ្ហាខ្សោះជាតិទឹក គឺ ជាជំហានមួយ ដើម្បីចៀសវាងលក្ខខណ្ឌទាំងនោះ៕
