វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលអ្នកត្រូវទទួលទានទឹកឱ្យបានច្រើន និងមានពេលវេលាត្រឹមត្រូវ ហើយដែលវាបានបង្កើន ប្រសិទ្ធភាពរបស់វា នៅលើរាងកាយរបស់អ្នក យ៉ាងច្រើនលើសលប់។

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដែលអ្នកគួរអនុវត្តន៍ ៖
• អ្នកគួរតែផឹកទឹកឱ្យបាន ២ កែវទឹក បន្ទាប់ពីភ្ញាក់ពីដំណេក ដើម្បីជួយដាស់ធ្វើឱ្យសរីរាង្គខាងក្នុងរបស់អ្នក ធ្វើការបានល្អ។
• អ្នកគួរតែផឹកទឹកឱ្យបាន ១ កែវទឹក ៣០ នាទី មុនពេលដែលអ្នកបរិភោគអាហារ ដើម្បីជួយឱ្យការរំលាយអាហាររបស់អ្នកឱ្យបានល្អ។
• អ្នកគួរតែផឹកទឹកឱ្យបាន ១ កែវទឹក មុនពេលដែលអ្នកទៅងូតទឹក ដើម្បីជួយរក្សាសម្ពាធឈាមរបស់អ្នក ឱ្យនៅធម្មតា។
• អ្នកគួរតែផឹកទឹកឱ្យបាន ១ កែវទឹក មុនពេលអ្នកទៅគេង ដើម្បីចៀសវាង ឬបង្ការជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង៕