ជាទូទៅ ការស្អកក ត្រូវបានបង្កឡើងដោយការរលាក ឬការប៉ះពាល់ទៅលើសន្ទះសំលេង។ បំពង់សំលេង គឺជាផ្នែកមួយ នៃប្រព័ន្ធដកដង្ហើម ដែលមានសន្ទះសំលេង។ សន្ទះសំលេង គឺជាបន្ទះពីរ នៃសាច់ដុំដែលបង្កើតបានជាអក្សរ V នៅក្នុងបំពង់សំលេង។ នៅពេលដែលយើងច្រៀង ឬនិយាយ សន្ទះសំលេងញ័រ និងបង្កើតបានជាសំលេង។
ការស្អកក ក៏អាចត្រូវបានបង្កឡើងដោយបញ្ហាជាច្រើនផងដែរ។

មូលហេតុទូទៅបំផុត នៃការស្អកក គឺការរលាកបំពងសំលេងស្រួចស្រាវ ដែលត្រូវបានបង្កឡើងដោយ ការឆ្លងមេរោគនៅនឹងផ្លូវដង្ហើមខាងលើ និងការប្រើសម្លេងច្រើនពេក ដូចជាការច្រៀងជាដើម។
មូលហេតុដទៃទៀត នៃការស្អកក រួមមាន ៖
- ដុំ ឬគីស នៅនឹងសន្ទះសំលេង
- ការច្រាលអាស៊ីតក្រពះ ចូលក្នុងបំពង់អាហារ
- អាលែកស៊ី
- ការហឺតកាកសំណល់តាមផ្លូវដង្ហើម
- ការជក់បារី
- បញ្ហាក្រពេញទីរ៉ូអ៊ីត
- ការប៉ះទៅលើសន្ទះសំលេង ឬបំពង់សំលេង
- បញ្ហាប្រព័ន្ធប្រសាទ
- ជំងឺមហារីកបំពង់សំលេង៕