នៅពេលដែលយើងស្រ្តេសខ្លាំងពេក វាអាចនឹងធ្វើអោយយើងមានការថប់អារម្មណ៍។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីរោគសញ្ញានៃការថប់អារម្មណ៍កំពុងតែធ្វើទុក្ខដល់អ្នក។
– អារម្មណ៍ភ័យខ្លាចច្រើន
– អារម្មណ៍បាត់ម្ចាស់ការ
– អារម្មណ៍ថាខ្លួនមានបញ្ហានេះបញ្ញានោះ
– វិលមុខ
– បេះដូងដើរញាប់
– ញ័រដៃញ័រជើង
– ដេកមិនសូវបាន
– តឹងក
– បែកញើសដង្ហើមខ្លូី
– ណែនទ្រូងឬឈឺទ្រូង
– ស្លេកស្លាំង
– ទន់ជង្គង់
– ក្តៅស្បែក
– អារម្មណ៍ឈឺដូចមានម្ជុលចាក់
– ក្តៅត្រជាក់សាច់
– អារម្មណ៍ស្ពឹកនិងចាក់ឆៀប
– ចង្អោរ
អ្នកអាចដោះស្រាយបញ្ហាទាំងនេះដោយគិតគូរពីការដេកអោយបានគ្រប់គ្រាន់ ហាត់ប្រាណអោយ បានជាប់លាប់ និង អាចពិគ្រោះជាមួយមិត្តភក្តិឬក្រុមគ្រួសារឬក៏គ្រូពេទ្យដើម្បីជួយដល់អ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855