រោគសញ្ញា នៃជំងឺរលាកលំពែង ស្រួចស្រាវ រួមមាន ៖
- ឈឺពោះដែលចាក់ទៅខ្នង ហើយជារឿយៗ កាន់តែឈឺទៅៗ នៅពេលដែលអ្នកញ៉ាំអាហារហើយ
- ចង្អោរ
- ក្អួត
- គ្រុនក្តៅ
- ជីពចរលោតញាប់។
អ្នកដែលមានជំងឺរលាកលំពែងរ៉ាំរ៉ៃ ក៏មានការឈឺពោះ ចង្អោរ និងក្អួតផងដែរ។ ហើយពួកគេ ក៏មានរោគសញ្ញាខាងក្រោមនេះ បន្ថែមទៀតផងដែរ ៖
- កម្រិតជាតិស្ករនៅក្នុងឈាមខ្ពស់
- ស្រកទម្ងន់ ដោយមិនដឹងមូលហេតុ
- រាគ
- កើតលឿង៕