ឈឺក្បាលខ្លាំង ពេលយន្តរៀបនឹងចុះចតមែនទេ? បើដូច្នេះមែននោះ វាមិនមែនមានតែអ្នក ម្នាក់ឯងទេដែលជួប្រទះការឈឺក្បាលពេលជិះយន្តហោះ ពិសេសនៅពេលយន្តហោះចាប់ផ្តើមចុះចត។
អ្នកស្រាវជ្រាវព្យាយាមស្វែងយល់អំពីការឈឺក្បាលពេលជិះយន្តហោះនេះ។
ដើម្បីប្រមូលព័ត៌មានអំពីការឈឺក្បាលលើយន្តហោះ អ្នកស្រាវជ្រាវបានផ្តល់ ឱ្យមនុស្សដែលរងផលប៉ះពាល់ដោយការឈក្បាលនេះ នូវកម្រងសំណួរ ជាលាយលក្ខណ៍អក្សរ។ ពួកគេបានរកឃើញថា មនុស្សគ្រប់គ្នាបាន ពណ៌នាការឈឺចាប់ថាធ្ងន់ធ្ងរ។ ការឈឺក្បាលបណ្តាលឱ្យមានការឈឺចាប់ដោយចាក់ ឬកន្ត្រាក់ដែលចាប់ផ្តើមភ្លាមៗនៅផ្នែកម្ខាងនៃក្បាល។ ទន្ទឹមនោះ ការឈឺក្បាល អាចរលដាលដល់តំបន់នៃថ្ងាសខាងលើភ្នែក។
ក្នុងរយៈពេលប៉ុន្មាននាទីនៃយន្តហោះចុះដល់ដី ការឈឺក្បាលជាធម្មតាបាត់ទៅវិញ។
នៅពេលដែលមានការឈឺក្បាលពេលយន្តហោះចុះចតនេះ គេអាចកាត់បន្ថយការឈឺចាប់បានដោយការប្រើថ្នាំប្រឆាំងការរលាកពពួកមិនមែន ស្តេរ៉យ non-steroid anti-inflammatory drugs ដូចជា Ibuprofen និង ថ្នាំបំបាត់ការតឹងច្រមុះ។