អ្នកហាក់ដូចជាងាយ នឹងកើតជំងឺរលាកសួត ប្រសិនបើអ្នក ៖
- ជក់បារី ៖ ការជក់បារី គឺជាកត្តាហានិភ័យចំបងបំផុត សម្រាប់ជំងឺរលាកសួត លើមនុស្សវ័យក្មេង ដែលមានសុខភាពល្អធម្មតា
- មានបញ្ហាសុខភាពដទៃទៀត ជាពិសេស ជំងឺសួត ដូចជា ជំងឺស្ទះសួតរ៉ាំរ៉ៃ ឬជំងឺហឺត
- មានអាយុក្រោម ១ ឆ្នាំ ឬលើសពី ៦៥ ឆ្នាំ
- មានប្រព័ន្ធភាពស៊ាំចុះខ្សោយ
- ប្រើថ្នាំ PPI ដែលបន្ថយបរិមាណអាស៊ីតក្រពះ
- ផឹកស្រាច្រើនពេក
- ទើបតែមានជំងឺផ្តាសាយហើយថ្មី។
អ្នកក៏ហាក់ដូចជាងាយ នឹងមានផលវិបាក នៃជំងឺរលាកសួត ហើយត្រូវតែសម្រាក នៅមន្ទីរពេទ្យ ប្រសិនបើអ្នក ៖
- មានអាយុលើសពី ៦៥ ឆ្នាំ
- មានជំងឺដទៃទៀត ដូចជា ជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺទឹកនោមផ្អែម ជំងឺហឺត ឬបានទៅមន្ទីរពេទ្យ ដោយបញ្ហាសុខភាព ក្នុងអំឡុងពេល ៣ ខែ ចុងក្រោយ
- បានកាត់សរីរៈអណ្តើកចោល ឬអណ្តើកមិនមានមុខងារតាមធម្មតា
- មានបញ្ហាជាមួយនឹងការផឹកស្រា
- មានប្រព័ន្ធភាពស៊ាំចុះខ្សោយ៕
