ការទប់មិននោម ជាហេតុមួយធ្វើឱ្យប្លោកនោមរបស់អ្នក ឡើងប៉ោងខ្លាំង ហើយការដែលអ្នកតែងធ្វើវាដដែលៗ ឬទុកវាចោលមិនព្យាបាល ក៏អាចបង្កជាផលអាក្រក់មួយចំនួនផងដែរ ដូចជា ៖
• មានការឆ្លងមេរោគ ឬការរលាកនៅផ្លូវបង្ហូរទឹកនោម ៖ ទឹកនោម ជាធម្មតា គឺមិនមានមេរោគទេ ហើយលំហូរធម្មតានៃទឹកនោម ជាធម្មតា វាបានរារាំងមិនឱ្យបាក់តេរី មានការរីកលូតលាស់នៅក្នុងបំពង់បង្ហូរនោម។ ពេលទឹកនោមចាល់នៅក្នុងប្លោកនោម ទោះជាយ៉ាងណា គឺធ្វើឱ្យបាក់តេរី មានឱកាស ដើម្បីរីកលូតលាស់ និងអាចបង្កជាជំងឺរលាកផ្លូវបង្ហូរទឹកនោមបាន។
• បង្កជាការខូចខាត ទៅលើប្លោកនោម ប្រសិនបើប្លោកនោម មានការ លាតសន្ធឹង ឬរីកធំពេក ឬសម្រាប់រយៈពេលវែង សាច់ដុំអាចត្រូវបាន ខូចខាតជាអចិន្ត្រៃយ៍ និងអាចបាត់បង់សមត្ថភាពរបស់ខ្លួនវា ក្នុងការកន្ត្រាក់ ដើម្បីបញ្ចេញទឹកនោម។
• មានជំងឺតម្រងនោមរ៉ាំរ៉ៃ ៖ ប្រសិនបើទឹកនោម អាចចាល់ឡើង រហូតចូលទៅក្នុងតម្រងនោម នោះវានឹងអាចបង្កជាការខូចតម្រងនោម ដែលអាចនាំឱ្យមានការថយចុះ មុខងារតម្រងនោម និងបង្កជាជំងឺតម្រងនោមរ៉ាំរ៉ៃ។ ប្រសិនបើអ្នកបាត់បង់មុខងារនៃតម្រងនោមរបស់អ្នក នោះអ្នក នឹងអាចត្រូវការការលាងឈាម ឬប្តូរតម្រងនោម ដើម្បីឱ្យអ្នក អាចមានជីវិតរស់នៅបានយូរ៕