​ជាទូទៅ ការឈឺចាប់​នៅក្នុង​ពោះ វា​តែងតែ​បណ្តាល​ដោយ​ការប៉ះពាល់ ឬ​មាន​ជំងឺ​ផ្សេងៗ ទៅលើ​សរីរាង្គ​ណាមួយ ឬ​ក៏​ច្រើន ដែល​យើង​ពិបាក​នៅក្នុង​ការបែងចែក​ខ្លាំងណាស់ ប៉ុន្តែ ទាំងនេះ គឺជា​ការបែងចែក​ភាពខុស​គ្នា​មួយ​ចំនួន ដែល​អ្នក​គួរតែ​ដឹង ៖

•​ ​ការឈឺចាប់ ដោយសារ​មាន​បញ្ហា ទៅលើ​ថង់ទឹកប្រមាត់ ៖ ជា​ការឈឺ ដែល​មាន​លក្ខណៈ​ខ្លាំងខ្លា និង​ឈឺ​ជាប់​យូរ នៅ​ក្រោម​ឆ្អឹងជំនី​ខាងស្តាំ ហើយក៏​អាច​រួមផ្សំ​ជាមួយ​ការ​ក្អួត និង​ក្តៅខ្លួន​ផងដែរ​។​
•​ ​ការឈឺចាប់ ដោយសារ​ការ​មាន​បញ្ហា ទៅលើ​តម្រងនោម ៖ វា​ជា​ការឈឺចាប់ ដែល​មាន​កើនឡើង​បន្តិច​ម្តងៗ ហើយ​ដែល​វា​អាច​ឈឺ ចាក់​ពី​ផ្នែក​ខ្នង​ខាងក្រោម និង​ខាងក្រោយ ចុះ​ទៅ​ក្រលៀន នោះ​បានន័យថា វា​នឹង​ធ្វើឱ្យ​មាន​ការឈឺចាប់ កាន់តែខ្លាំង​។​
•​ ​ការឈឺចាប់ បែប​រលាក​ខ្នង​ពោះវៀន ៖ ដែល​វា​តែងតែ​ចាប់ផ្តើម​ការឈឺ នៅ​ជុំវិញ​ផ្ចិត និង​បន្ទាប់មក ផ្លាស់​ទី​ទៅ​ផ្នែក​ខាងស្ដាំ នៃ​ពោះ​វិញ​ម្តង​។​
•​ ​ការឈឺចាប់ ដោយសារ​ការ​មាន​រដូវ ៖ ជា​ការឈឺចាប់​រមួល នៅក្នុង​ពោះ ដែល​កើតឡើង​នៅ​អំឡុង​ពេល ចាប់ផ្តើម​នៃ​ការ​មករ​ដូរ​របស់​អ្នក​។​
•​ ​ការ​មាន​ដំបៅ នៅ​លើ​ផ្នែក​ខាងដើម នៃ​ពោះវៀនតូច ៖ ជាធម្មតា វា​កើត​ឡើង នៅក្នុង​ទីតាំង​ច្បាស់លាស់ គឺ​នៅ​ខាងក្រោម​ឆ្អឹង​សន្ទះ​ទ្រូង​។​
•​ ​ការ​មាន​ខ្យល់ នៅក្នុង​ពោះ ៖ ការ​ដែល​មាន​ឧស្ម័ន​លើស នៅក្នុង​ប្រព័ន្ធ រំលាយ​អាហារ អាច​វា​នាំ​ទៅរក​ការ​ហើមពោះ និង​ការឈឺចាប់ នៅក្នុង​ពោះ​ផងដែរ​។​
•​ ​ការ​រលាក​សរីរាង្គ​ផ្សេងៗ នៅក្នុង​តំបន់​អាង​ត្រគាក (​មានតែ​ស្ត្រី​តែប៉ុណ្ណោះ​) ៖ វា​ធ្វើឱ្យ​មាន​ការ​ក្រហាយ និង​ការឈឺចាប់ ដែល​បាន​ពង្រីក​ទៅ​ដល់​លើ​ពោះ​។​
•​ ​ការឈឺចាប់ ដោយសារ​មាន​បញ្ហា ទៅលើ​ក្រពេញ​អូ​វែ ៖ វា​ជា​ការឈឺ ដែល​ចាក់​ជ្រៅ នៅក្នុង​អាង​ត្រគាក ហើយ​ដែល​អាច​ត្រូវ​បាន​បង្កឡើង​ដោយ ការ​រួមភេទ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង