ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ការផឹកស្រាប្រចាំថ្ងៃ បង្កើនហានិភ័យ នៃជំងឺក្រិនថ្លើម ដែលទាក់ទងទៅនឹងការផឹកស្រា។
ជាទូទៅ វាត្រូវបានគេជឿថា ការផឹកស្រា គឺជាអ្នកជំរុញចំបង ទៅនឹងជំងឺក្រិនថ្លើម។ ប៉ុន្តែ ការស្រាវជ្រាវថ្មីបានបង្ហាញថា ទោះជារឿយៗប៉ុណ្ណា ដែលអ្នកបានផឹកស្រាក្រឡុក ឬស្រាបៀរ ឬស្រានោះ គឺដើរតួសំខាន់ក្នុងបញ្ហានេះ។

ជំងឺក្រិនថ្លើម ដែលជាសម្លាកនៅនឹងថ្លើមនោះ គឺជាដំណាក់កាលចុងក្រោយ នៃជំងឺថ្លើម ដែលទាក់ទងទៅនឹងការផឹកស្រា។
ចំពោះបុរស ការផឹកស្រាជារៀងរាល់ថ្ងៃ បានបង្កើនហានិភ័យ នៃជំងឺក្រិនថ្លើម ច្រើនជាងអ្នកដែលមិនសូវជាផឹក។ ហើយការផឹកថ្មីៗ គឺជាអ្នកព្យាករណ៍ខ្លាំងបំផុត នៃជំងឺក្រិនថ្លើម ដែលទាក់ទងទៅនឹងការផឹកស្រា។
ការស្រាវជ្រាវ ត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Hepatlogy។
វេជ្ជបណ្ឌិត ហ្គ្ររ អាសហ្គាដ (Gro Askgaard) បាននិយាយថា ចំពោះលើកដំបូង ការស្រាវជ្រាវរបស់យើង បានចង្អុលបង្ហាញនូវភាពខុសប្លែកគ្នា នៃហានិភ័យរវាងការផឹកស្រាជារៀងរាល់ថ្ងៃ និងការផឹកស្រា ៥ ទៅ ៦ ថ្ងៃ ក្នុងមួយសប្តាហ៍។វេជ្ជបណ្ឌិត Askgaard បានបន្ថែមថា នៅពេលដែលភាពលំអិតនៃគ្រោះថ្នាក់ថ្លើម ដែលទាក់ទងទៅនឹងការផឹកស្រា មិនត្រូវបានដឹងនោះ យើងបានសង្កេតឃើញថា ហេតុផល អាចថា ការផឹកស្រាជារៀងរាល់ថ្ងៃ ធ្វើអោយខូចខាតថ្លើមកាន់តែអាក្រក់ទៅៗ ឬបន្ថយការលូតលាស់នៃថ្លើម។
ចំពោះការស្រាវជ្រាវ អ្នកស្រាវជ្រាវបានមើលទៅលើមនុស្សជិត ៥៦.០០០ នាក់ ដែលមានអាយុពី ៥០ ទៅ ៦៤ ឆ្នាំ នៅក្នុងប្រទេសដាណឺម៉ាក។ អ្នកចូលរួមបានបំពេញនូវសំណួរពីទម្លាប់នៃការញ៉ាំ និងបានឆ្លើយសំណួរអំពីទម្លាប់រស់នៅរបស់ពួកគេ រួមមាន បរិមាណនៃការផឹកស្រាបៀរ ឬស្រាក្នុងមួយសប្តាហ៍ៗ។ ពួកគេក៏ត្រូវបានសួរ អំពីបរិមាណនៃការផឹកស្រារបស់ពួកគេ នៅអាយុ ២០ ឆ្នាំ ៣០ ឆ្នាំ ៤០ ឆ្នាំ និង ៥០ ឆ្នាំរបស់ពួកគេដែរ។
អ្នកស្រាវជ្រាវបានរកឃើញថា ជាសរុប បុរស ២៥៧ នាក់ និងស្ត្រី ៨៥ នាក់បានវិវត្តទៅជា ជំងឺក្រិនថ្លើម។
ការកើនឡើង នៃការផឹកពីកម្រិតមធ្យម ជារៀងរាល់សប្តាហ៍នោះ ស្រា បានលេចឡើងថា ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះ ហានិភ័យជាងស្រាបៀរ៕